ជើងហោះហើរចំនួន២ ដឹក​​​អ្នក​ដំ​ណើរអន្តរជាតិ​ទៅកាន់ទីក្រុង Da Nang ​​ក្នុងខែមីនា​ ឆ្នាំ​ ២០២២​

(VOVWORLD) - នៅថ្ងៃទី ២៧ ខែមីនា ជើងហោះហើរចំនួន ២ ពីសិង្ហបុរីនិងបាងកក(ថៃ) ដឹកភ្ញៀវទេសចរអន្តរជាតិទៅកាន់ទីក្រុង Da Nang បានចាប់ផ្តើមឡើងវិញជើងហោះហើរអន្តរជាតិជាផ្លូវការ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ-១៩។
ជើងហោះហើរចំនួន២ ដឹក​​​អ្នក​ដំ​ណើរអន្តរជាតិ​ទៅកាន់ទីក្រុង Da Nang ​​ក្នុងខែមីនា​ ឆ្នាំ​ ២០២២​ - ảnh 1ទីក្រុង Da Nang បើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេល ២ ឆ្នាំ។ (រូបថត៖ VOV)

រហូតមកដល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ៩ បានបើកជើងហោះហើរត្រង់អន្តរជាតិចំនួន១០ ទៅកាន់ទីក្រុង Da Nang។ យោងតាមមន្ទីរទេសចរណ៍ទីក្រុង Da Nang បន្ទាប់ពីជើងហោះហើរចំនួន ២ នាំភ្ញៀវទេសចរមកដល់ទីក្រុងនេះនៅថ្ងៃទី២៧ ខែមីនា គេរំពឹងថានៅក្នុងខែមេសា នឹងមានជើងហោះហើរបន្ថែមទៀតពី Kuala Lumpur (ម៉ាឡេស៊ី) Bangkok (ថៃ) សិង្ហបុរីនិង Incheon (កូរ៉េខាងត្បូង) ឆ្ពោះទៅកាន់ទីក្រុង Da Nang។ ជាពិសេស ក្នុងខែកញ្ញាឆ្នាំ ២០២២ នេះ នឹងមានជើងហោះហើរថ្មីដោយតភ្ជាប់ទីក្រុង Da Nang ជាមួយទីក្រុង New Delhi (ឥណ្ឌា) ដែលត្រូវបានក្រុមហ៊ុន Vietjet Air ធ្វើអាជីវកម្ម បានបើកចេញទីផ្សារអន្តរជាតិថ្មីសម្រាប់ទេសចរណ៍ Da Nang។ បច្ចុប្បន្ន បណ្តាអង្គភាពធ្វើអាជីវកម្មទេសចរណ៍បានត្រៀមខ្លួនជាស្រេច ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍វិលត្រឡប់មកវិញហើយ។ លោក Nguyen Duc Cuong អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Vanda ទីក្រុង Da Nang បានមានប្រសាសន៍ថា៖       “ចំពោះសណ្ឋាគារ Vanda ទីផ្សារអន្តរជាតិគឺជាទីផ្សារស្នូល។ សណ្ឋាគារមានការត្រៀមរៀបចំចាប់តាំងពី ២ខែមុន។ នាបច្ចុប្បន្ន ទីផ្សារក្នុងស្រុកគឺជាគោលដៅចំពោះមុខដើម្បីរង់ចាំសញ្ញានៃការស្តារឡើងវិញជើងហោះហើរ សណ្ឋាគារត្រូវមានផែនការបន្ទាប់ទៀតដើម្បីខិតទៅជិតទីផ្សារគោលដៅរបស់ខ្លួនមានការរីកចំរើន ដែលជាទីផ្សារនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍។”

សកម្មភាពទេសចរណ៍ជាច្រើននឹងត្រូវបានរៀបចំឡើងពេញមួយឆ្នាំនៅទីក្រុង Da Nang ដែលខែកំពូលបំផុតគឺរដូវក្តៅនេះ។ នាពេលខាងមុខ គេរំពឹងថានៅក្នុងខែមីនានេះ នៅតំបន់វិថី Bach Dang នឹងរៀបចំឡើងកម្មវិធីសម្តែងបាឡុងខ្យល់ក្តៅ។ នៅខែមិថុនា ទីក្រុងនឹងរៀបចំវេទិកាអភិវឌ្ឍន៍បណ្តាញជើងហោះហើរនៅទ្វីបអាស៊ី ដោយមានការចូលរួមពីក្រុមហ៊ុនអាកាសចរណ៍ និងអាជីវកម្មសេវាកម្មទេសចរណ៍តាមផ្លូវអាកាសជាច្រើនក្នុងតំបន់និងនៅលើពិភពលោក។ លើសពីនេះទៅទៀត ក៏មានសកម្មភាពផ្លាស់ប្តូរវប្បធម៌និងសិល្បៈដោយប្រធានបទ “របាំនៃទន្លេ Han” ដែលបានរៀបចំឡើងជារៀងរាល់យប់ថ្ងៃអាទិត្យ និងពិធីបុណ្យ “អស្ចារ្យទីក្រុង Da Nang ឆ្នាំ២០២២” ផងដែរ។

គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានដាក់ចេញផែនការរៀបចំសកម្ម ភាពទេសចរណ៍ឡើងវិញក្នុងស្ថានភាពប្រក្រតីថ្មី ជាមួយសារថា “Da Nang ត្រៀមខ្លួនជាស្រេចដើម្បីបើកទ្វារនិងស្វាគមន៍ភ្ញៀវទេសចរណ៍”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ