ជើងហោះហើរដំបូងក្នុងឆ្នាំ២០២១ ដែលនាំជនជាតិវៀតណាមពីអាមេរិកវិលត្រឡប់មកស្រុកកំណើតវិញ

(VOVWORLD) -  ជើងហោះហើរមានស្លាកលេខ VN5 ជាប្រភេទយន្ដហោះ Boeing 787-9 Dreamliner ចេញដំណើរពីទីក្រុងហាណូយទៅ Washington D.C. ឆ្លងកាត់ Anchorage (អាឡាស្កា អាមេរិក) ហើយបន្ទាប់មក ហោះហើរវិលត្រឡប់ មកវៀតណាមវិញ។

ដោយមានការបញ្ជាណែនាំរបស់ក្រសួងការបរទេស ហើយមានការសម្របសម្រួលរបស់ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក និងស្ថាប័នមានសមត្ថកិច្ចទាំងក្នុងនិងក្រៅប្រទេស  Vietnam Airline ទើបតែអនុវត្តន៍ជើងហោះហើរត្រង់ជាលើកដំបូងនៅឆ្នាំ ២០២១ ប្រកបដោយជោគជ័យ ទៅកាន់សហរដ្ឋអាមេរិក ដើម្បីនាំពលរដ្ឋវៀតណាមចំនួន ២៤០នាក់ វិលត្រឡប់មកស្រុកវិញ។ ជើងហោះហើរមានស្លាកលេខ VN5 ជាប្រភេទយន្ដហោះ Boeing 787-9 Dreamliner ចេញដំណើរពីទីក្រុងហាណូយទៅ Washington D.C. ឆ្លងកាត់ Anchorage (អាឡាស្កា អាមេរិក) ហើយបន្ទាប់មក ហោះ ហើរវិលត្រឡប់មកវៀតណាមវិញ។

ក្នុងបរិបទដែលជំងឺកូវីដ-១៩ កំពុងមានស្ថានភាពស្មុគស្មាញ Vietnam Airline បានអនុវត្តន៍វិធានការបង្ការទប់ស្កាត់ជំងឺនៅកម្រិតលេខ ៤ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងប្រព័ន្ធស្តង់ដារសុវត្ថិភាពកូវីដ-១៩ របស់ Vietnam Airline ដើម្បីកាត់បន្ថយហានិ ភ័យនៃការឆ្លងវីរុសក្នុងពេលហោះហើរ។ នេះគឺជាជើងហោះហើរមួយក្នុងចំណោមជើង ហោះហើរទាំង១២ ដែលក្រុមហ៊ុនអាកាសចរណ៍ Vietnam Airline បានអនុញ្ញាត កាលពីដើមខែមិថុនា ដើម្បីនាំពលរដ្ឋវៀតណាមនៅអាមេរិកវិលត្រឡប់មកស្រុកវិញក្នុងឆ្នាំនេះ៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ