ជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាម ត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព
(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ២៥ ខែកញ្ញា ស្ថាប័នតំណាងបេកកម្មវៀតណាមប្រចាំនៅអឺរ៉ុប អាហ្វ្រិក និងអាមេរិកខាងត្បូង អាជ្ញាធរមានសមត្ថកិច្ចក្នុងស្រុក ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម និងស្ថាប័នពាក់ព័ន្ធនានានៅប្រទេសម្ចាស់ផ្ទះ បានរៀបចំជើងហោះហើរដើម្បីបញ្ជូនពលរដ្ឋវៀតណាម ជាង ៣៤០ នាក់មកពី ៣០ ប្រទេសផ្សេងៗគ្នាឲ្យត្រឡប់មកស្រុកកំណើតវិញប្រកបដោយសុវត្ថិភាព។
ពលរដ្ឋវៀតណាមនៅអ៊ីស្រាអែលមុនពេលឡើងយន្តហោះត្រឡប់មកមាតុភូមិវិញ។ (រូបថត៖ ក្រសួងការបរទេសវៀតណាម) |
អ្នកដំណើរនៅលើជើងហោះហើររួមមានក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា សិស្សានុសិស្សដែលបានបញ្ចប់វគ្គសិក្សាដោយមានការពិបាកក្នុងការស្នាក់នៅ អ្នកធ្វើដំណើរទេសចរណ៍ អ្នកទៅបំពេញការងារក្នុងរយៈពេលខ្លី ពលករដែលមានទិដ្ឋាការ និងកិច្ចសន្យាកាងារត្រូវបានផុតសុពលភាព។
អ្នកដំណើរទាំងអស់ក៏ត្រូវបានដាក់ឱ្យនៅដាច់ដោយ ឡែកនិងពិនិត្យសុខភាពដោយយោងទៅបទប្បញ្ញត្តិខណៈដែលយន្តហោះបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat ។ នៅថ្ងៃនេះផងដែរអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល និងអាកាសចរណ៍ជាតិវៀតណាម សហការជាមួយអាជ្ញាធរអ៊ីស្រាអែល បានបញ្ជូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ ពីអ៊ីស្រាអែលត្រឡប់មកស្រុកកំណើតវិញប្រកបដោយដោយសុវត្ថិភាពផងដែរ៕