ជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ

(VOVWORLD) - ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់។
ជើងហោះហើរបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីប្រទេសកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ - ảnh 1 ពលរដ្ឋវៀតណាមកំពុងបំពេញបែបបទនៅឯព្រលានយន្តហោះ (រូបថត៖ VNA)

នាថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០ អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូង និងអាកាសចរណ៍ជាតិវៀត ណាម បានសហការជាមួយអាជ្ញាធរកូរ៉េខាងត្បូង បានរៀបចំជើងហោះ ហើរចំនួន ២ ជើងដើម្បីបញ្ជូនពលរដ្ឋវៀតណាមជិត ៤៥០ នាក់ពីកូរ៉េខាងត្បូងឲ្យត្រឡប់មកស្រុកកំណើតវិញ។

អ្នកដំណើរនៅលើជើងហោះហើរនេះ រួមមានកុមារ មនុស្សចាស់ជរា អ្នកដែលកើតជំងឺមហារីក ស្ត្រីមានផ្ទៃពោះ ពលករមានកិច្ចសន្យាការងារផុតសុពលភាព សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា រួមទាំងករណីមានការលំបាកផ្សេងៗទៀតផងដែរ។ ភ្លាមៗបន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Can Tho អ្នកដំណើរក្នុងជើងហោះហើរទាំងនេះ ត្រូវបានពិនិត្យសុខភាពនិងដាក់ឲ្យនៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិដែលបានកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ