ជើងហោះហើររវាងរុស្ស៊ីនិងអេហ្ស៊ីបអាចត្រូវបានតភ្ជាប់ឡើងវិញនាដើមឆ្នាំ២០១៦
(VOVworld)-នាថ្ងៃទី១០ធ្នូ អនុប្រធានសម្ព័ន្ធសមាគមទេសចរណ៍រុស្ស៊ី លោក
Dmitry Gorin បានសម្តែងក្តីសង្ឈឹមថា យ៉ាងយូរបំផុតគឺនៅខែមករាឬខែកុម្ភៈ
ឆ្នាំក្រោយ ជើងហោះហើររវាងរុស្ស៊ីនិងអេហ្ស៊ីមិនត្រូវបានតភ្ជាប់ឡើងវិញ។ក្នុង
ការ ឆ្លើយសំភាសន៍ជាមួយសារព័ត៌មាន លោក Gorin បានអះអាងថា គ្មានមូល
ហេតុ ណាសម្រាប់ការដាក់កំហិតក្នុងការធ្វើដំណើរទៅកាន់អេហ្ស៊ីបឡើយ។ រុស្ស៊ី
អង់ គ្លេសនិងប្រទេសមួយចំនួនបានសម្រេចផ្អាកជើងហោះហើរទៅកាន់អេហ្ស៊ីប បន្ទាប់ពីការដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Kogalymavia ត្រូវ
ធ្លាក់នៅឧបទ្វីប Sinai របស់អេហ្ស៊ីបបណ្តាលឲ្យមនុស្សចំនួន២២៤នាក់ត្រូវស្លាប់ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អេហ្ស៊ីប Hisham Zaazou ក្នុងថ្ងៃដដែលក៏បានប្រកាស
ថា នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអារ៉ាប់មួយចំនួនផងដែរ៕