ជំងឺអាសន្នរោគដ៏ធ្ងន់ធ្ងរនៅប្រទេសមួយចំនួន

(VOVWORLD) -មន្រ្តីក្រសួងសុខាភិបាលឥណ្ឌាមួយរូបបានឲ្យដឹងថា បណ្ដាករណីឆ្លងជម្ងឺគ្រោងនឹងកើនឡើងនាសប្ដាហ៍ខាងមុខ ប៉ុន្តែមិនកើនឡើងលើសលប់ដូចជានៅប្រេស៊ីលនាឆ្នាំ២០១៦ ឡើយ។

ការឆ្លងមេរោគ Zika ចំនួន ៥១ ករណី ត្រូវបានបញ្ជាក់នៅរដ្ឋធានី Jaipur រដ្ឋ Rajasthan ក្នុងការរីករាលដាលជំងឺអាសន្នរោគនេះនៅប្រទេសឥណ្ឌា ធ្វើឲ្យវេជ្ជបណ្ឌិតព្រមានថា គប្បីរាំងខ្ទប់មូសកើតជាបន្តនាសប្ដាហ៍ខាងមុខ ដើម្បីធានាថាជំងឺនេះមិនរីករាលដាលឡើយ។ មន្រ្តីក្រសួងសុខាភិបាលឥណ្ឌាមួយរូបបានឲ្យដឹងថា បណ្ដាករណីឆ្លងជម្ងឺគ្រោងនឹងកើនឡើងនាសប្ដាហ៍ខាងមុខ ប៉ុន្តែមិនកើនឡើងលើសលប់ដូចជានៅប្រេស៊ីលនាឆ្នាំ២០១៦ ឡើយ។

ទន្ទឹមនឹងនេះ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នាថ្ងៃទី ១៣ ខែតុលាមជ្ឈដ្ឋានមន្ត្រីនៃប្រទេសនេះបានបញ្ជាក់ថាជំងឺអាសន្នរោគថ្មី នៃវីរុស Ebola បានរីករាលដាលនៅ ភាគខាងកើតប្រទេសនេះ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកុងហ្គោលោក Oly Ilunga បានឲ្យដឹងថា ជំងឺអាសន្នរោគនេះបានប្រមូលផ្ដុំនៅតំបន់ Beni ដែលជាទីរួមស្រុកមួយនៅ ភាគខាងជើង ខេត្ត Kivu ជិត ជិតព្រំដែនជាមួយអ៊ូហ្គង់ដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ