ជុំចរចាថ្មីស្ដីពីស៊ីរីនៅក្រុងហ្សឺណែវនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ វិច្ចិកា
(VOVWORLD) - បេសកជនពិសេសអ.ស.បស្ដីពីស៊ីរីលោក Staffan de Mistura ឲ្យដឹងថា ជុំចរចាថ្មីសម្របសម្រួលដោយអ.ស.បសំដៅបញ្ចប់ជំលោះនៅស៊ីរីនឹងត្រូវបាន រៀបចំឡើងនៅទីក្រុងហ្សឺណែវ របស់ស្វីស ចាប់ពីថ្ងៃទី២៨ វិច្ចិកា ខាងមុខ។
បេសកជនពិសេសអ.ស.បស្ដីពីស៊ីរីលោក Staffan de Mistura (រូបថត៖ EPA/TTXVN) |
ក្នុង សេចក្ដីថ្លែងការណ៍នាថ្ងៃទី២៦ តុលា លោក Mistura បានលើកច្បាស់ថា ជុំចរចា ពោលខាងលើនឹងប្រព្រឹត្តទៅក្នុងកិច្ចប្រជុំមួយនាសប្ដាហ៍ខាងមុខនៅរដ្ឋធានី Astana របស់កាហ្សាក់ស្ថាន រវាងរុស្ស៊ី អ៊ីរ៉ង់និងទួរគី។ នេះនឹងជាជុំចរចាលើកទី ៨នៅក្រុងហ្សឺណែវស្ដីពីជំលោះបង្ហូរឈាមដែលបានអូសបន្លាយក្នុងអំឡុង៦ឆ្នាំ កន្លងមកនៅស៊ីរី៕