ជន Kurd នៅអ៊ីរ៉ាក់ចាប់ផ្ដើមការបោះប្រជាមតិដែលបង្កឡើងភាពចម្រូងចម្រាស

(VOVWORLD) - ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់រដ្ឋាភិបាលអ៊ីរ៉ាក់និង ប្រទេសជិតខាងនានា នាថ្ងៃទី២៥ កញ្ញា សហគមន៍ជន Kurd នៅប៉ែកខាងជើង អ៊ីរ៉ាក់បានចាប់ផ្ដើមចូលរួមការបោះប្រជាមតិអំពីឯករាជ្យដែលបង្កឡើងភាព ចម្រូងចម្រាស។
ជន Kurd នៅអ៊ីរ៉ាក់ចាប់ផ្ដើមការបោះប្រជាមតិដែលបង្កឡើងភាពចម្រូងចម្រាស - ảnh 1 ជន Kurd នៅខេត្ត Kirkul ចូលរួមការបោះប្រជាមតិនាថ្ងៃទី២៥ កញ្ញា (រូបថត៖ AFP/TTXVN)

(VOVworld) - ដោយមិនអើពើដល់ការប្រឆាំងជំទាស់របស់រដ្ឋាភិបាលអ៊ីរ៉ាក់និង ប្រទេសជិតខាងនានា នាថ្ងៃទី២៥ កញ្ញា សហគមន៍ជន Kurd នៅប៉ែកខាងជើង អ៊ីរ៉ាក់បានចាប់ផ្ដើមចូលរួមការបោះប្រជាមតិអំពីឯករាជ្យដែលបង្កឡើងភាព ចម្រូងចម្រាស។ ការបោះប្រជាមតិតាមការផ្ដើមគំនិតរបស់មេដឹកនាំជន Kurd លោក Massud Barzani នេះ ត្រូវបានរៀបចំឡើងនៅខេត្តទាំង៣ប៉ែកខាងជើង តំបន់ស្វយ័ត្នរបស់ជន Kurd នោះគឺខេត្ត Arbil ខេត្ត Sulaimaniyah និងខេត្ត Dohuk ក៏ដូចជាតំបន់ជាប់ព្រំដែនដូចជាខេត្ត Kirkuk ផងដែរ។ លទ្ធផលនៃការ បោះប្រជាមតិនេះនឹងត្រូវបានប្រកាសក្នុងរយៈពេល៧២ម៉ោង។ ការបោះប្រជា មតិរបស់តំបន់ជន Kurd ជួបប្រទះជាមួយនឹងការប្រឆាំងជំទាស់ដ៏ខ្លាំងក្លាពីរដ្ឋ អំណាចបាដាដនិងប្រទេសមួយចំនួនក្នុងតំបន់ដូចជា ទួរគី អ៊ីរ៉ាក់ អេហ្ស៊ីបនិង អារ៉ាប់ប៊ីសាអូឌីត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ