ជន Kurd នៅអ៊ីរ៉ាក់ចូលរួមការប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរី

(VOVworld) - ទីភ្នាក់ងារព័ត៏មានរដ្ឋ Anatolia របស់ទួរគី បានចេញផ្សាយនាថ្ងៃទី២៩
តុលាថា ជនKurdមួយក្រុមនៅអ៊ីរ៉ាក់ បានទៅកាន់តំបន់អាគ្នេយ៍ទួរគី សំដៅប្រយុទ្ធ
ប្រឆាំងនឹងក្រុមពួកឧទ្ទាម “រដ្ឋអ៊ីស្លាម”ស្វ័យប្រកាសនៅប្រទេសស៊ីរី។ភារកិច្ចរបស់
ទាហានទាំងនេះ គឺចូលទៅដែនដីស៊ីរី ដើម្បីជួយឧបត្ថម្ភកម្លាំងជនKurd នៅប្រទេស
នេះ ក្នុងការប្រយុទ្ធទៅនឹងកម្លាំងអ៊ីស្លាមជ្រុលនិយម IS នៅទីក្រុងស្រុកព្រំដែន
Kobani។

ជន Kurd នៅអ៊ីរ៉ាក់ចូលរួមការប្រយុទ្ធប្រឆាំងនឹង IS នៅស៊ីរី - ảnh 1
ក្រុមឡានដឹកជញ្ជូនកម្លាំងជន Kurd ទៅដល់ Kobani (រូបថត៖AFP)


ទាក់ទិនដល់ការប្រយុទ្ធប្រឆាំងនឹង IS នាថ្ងៃទី២៩តុលានេះដែរ អង្គការឃ្លាំមើលសិទ្ធិ
មនុស្សស៊ីរី បានឲ្យដឹងថា ទាហានស៊ីរីចំនួន៣០នាក់ ត្រូវស្លាប់ក្នុងការប្រយុទ្ធទៅនឹង
IS នៅខេត្ត Homs ភាគកណ្ដាល​ប្រទេសនេះ។នាថ្ងៃដដែល មន្ត្រីអ៊ីរ៉ាក់ បានឲ្យដឹងថា
IS បាន​ប្រហាជីវិតសមាជិកមុលសម្ព័ន្ធចំនួន៤៦នាក់ ដែលគាំទ្ររដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ