ជូនកាដូក្នុងតម្លៃ ១០០ លានដុងដល់សមាជិការនៃក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាមម្នាក់ៗ

(VOVWORLD) - ក្នុងពិធីបើកសម្ពោធកេហទំព័រសេវាសាធារណៈជាតិដែលបានធ្វើឡើងនារសៀលថ្ងៃទី ៩ ខែធ្នូ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថាសមាជិករដ្ឋាភិបាលបានអំពាវនាវ និងរៃអង្គៀសប្រាក់ពី      យន្តការសង្គមូបនីយកម្ម ដើម្បីជូនដល់ក្រុមកីឡាការិនីវៀតណាមដែលទើបតែឈ្នះបានមេដាយមាសនៅក្នុងការប្រកួតកីឡាបាល់ទាត់ផ្នែកនារីនៅឯព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣០ ក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ១០០ លានដុងវៀតណាម។ 
ជូនកាដូក្នុងតម្លៃ ១០០ លានដុងដល់សមាជិការនៃក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាមម្នាក់ៗ - ảnh 1 ជូនកាដូក្នុងតម្លៃ ១០០ លានដុងដល់សមាជិការនៃក្រុមកីឡាការិនីបាល់ទាត់ជម្រើសជាតិវៀតណាមម្នាក់ៗ (NgocDuy)

យោងតាមព័ត៌មានថ្មីៗបំផុតរហូតមកដល់ពេលនេះ          “សប្បុរសជន” ជាច្រើនក៏បានរៃអង្គៀសបានទឹកប្រាក់ចំនួន ១០ ពាន់លានដុង ជូនដល់ក្រុមបាល់ទាត់នារីវៀតណាម ព្រមទាំងអបអរសាទរចំពោះក្រុមនេះដែលបានចូលរួមប្រកួតដោយជោគជ័យនៅ Sea Games 30 ផងដែរ។

សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់បុរសរវាងក្រុម U22  វៀតណាម និងក្រុម U22 ឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅយប់ថ្ងៃទី ១០ ខែធ្នូខាងមុខនេះ លោក Nguyen Xuan Phuc បានជឿជាក់ថាក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមនឹងទទួលបានជ័យជំនះនិងស្នាដៃដ៏អស្ចារ្យផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ