ជនកម្ពុជារាប់ពាន់នាក់ទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា

ជនកម្ពុជារាប់ពាន់នាក់ទាមទារឲ្យដកលោក កឹម សុខា ចេញពីតំណែងអនុប្រធានរដ្ឋសភា - ảnh 1
អនុប្រធានរដ្ឋសភាកម្ពុជាលោក កឹម សុខា (រូបថត៖AFP/TTXVN)

(VOVworld) - ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់ នាថ្ងៃទី២៦ តុលា បានប្រមូលផ្ដុំនៅ
មុខរដ្ឋសភាប្រទេសនេះដើម្បីទាមទារឲ្យស្ថាប័ននីតិបញ្ញត្តិដកតំណែងអនុប្រធាន
រដ្ឋសភារបស់លោក កឹម សុខា ដែលកំពុងកាន់តំណែងអនុប្រធានគណៈបក្ស
សង្គ្រោះជាតិកម្ពុជា (CNRP)។ក្រុមបាតុករបានដាក់ញ្ញត្តិជូន ប្រធានរដ្ឋសភាសម្ដេច
ហេង សំរិន ដោយស្នើរសមាជិកសភាបោះឆ្នោត ដកតំណែងរបស់លោក កឹម សុខា
។ក្នុងញ្ញត្តិនេះបានចោទប្រកាន់លោក កឹម សុខា ពីបទធ្វើសកម្មភាពបោកប្រាស់
ញុះញង់​ បំបែកបំពាក់ បង្កអស្ថិរភាព និងកំហឹងពូជសាសន៍។ក្រុមបាតុករនេះសង្កត់
ធ្ងន់ថា ដោយសកម្មភាពទាំង នេះ លោក កឹម សុខាមិនសក្តិសមជាថ្នាក់ដឹកនាំ
ស្ថាប័នកំពូលរបស់ប្រទេសនេះ ឡើយ។ជាមួយគ្នានោះ ក្រុមបាតុករផ្សេងមួយទៀត
បានប្រមូលផ្ដុំមុខលំនៅដ្ឋាន របស់លោក កឹម សុខានៅជាយក្រុងភ្នំពេញទាមទារ
ឲ្យលោកចុះចេញពី តំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ