ជនខ្មែរនៅតំបន់ Nam Bo ខាងលិចជាពលរដ្ឋវៀតណាម
|
លោក អ៊ូចបូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិកម្ពុជា |
(VOVworld)-នាថ្ងៃទី២១មករា ក្រសូងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
កម្ពុជាបានជូនដំណឹង បដិសេធសំណើររបស់បណ្តាអង្គការ ខែ្មរក្រោម (KKK)
ដោយសំណូមពររាជរដ្ឋាភិបាលកម្ពុជាធ្វើអន្តរាគមន៍ចំពោះការ ដែលជនខ្មែរ
មួយចំនួនរស់នៅតំបន់ Nam Boខាងលិច ត្រូវចាប់ឃុំខ្លួនដោយ សាររំលោភច្បាប់
របស់វៀតណាម។ ក្នុងលិខិតចុះថ្ងៃទី១៧មករា លោក អ៊ូចបូររិទ្ធ រដ្ឋលេខាធិការ
ក្រសួងការបរទេសសហប្រតិបត្តិការអន្តរជាតិកម្ពុជាអះអាងថា ជនខ្មែរដែល
កំពុងរស់នៅតំបន់ Nam Bo ខាងលិចរបស់វៀតណាម ជាពលរដ្ឋវៀតណាមស្ថិត
ក្រោមការគ្រប់គ្រង់របស់រដ្ឋវៀតណាម និងត្រូវគោរពច្បាប់របស់វៀតណាម។
លោក អ៊ូចបូររិទ្ធ សង្កត់ធ្ងន់ថា “កម្ពុជានិង វៀតណាមជាប្រទេសឯករាជ្យមាន
ធិបតេយ្យភាពរៀងខ្លួន។កម្ពុជានឹងមិនធ្វើអន្តរគមន៍ចូលកិច្ចការផ្ទៃក្នុងរបស់ប្រ
ទេសដទៃឡើយ”។
មុននោះនាថ្ងៃទី៧មករា បណ្តាអង្កការ KKK ប្រចាំនៅកម្ពុជាបានផ្ញើរលិខិត
ជូនរដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហោ ណាំហុង ដើម្បី
ស្នើរដ្ឋាភិបាលកម្ពុជាធ្វើអន្តរាគមន៍ជាមួយវៀតណាមសូមដោះ លេងជនខ្មែរមួយ
ចំនួននៅ Nam Bo ខាងលិចដែលត្រូវការចាប់ឃុំដោយរំលោភ ច្បាប់វៀតណាម៕