ជនចំណាកស្រុកចំនួន១ពាន់៤យនាក់ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេ
(VOVworld) - ជនចំណាកស្រុកចំនួន១ពាន់៤រយនាក់ត្រូវបានសង្គ្រោះនាថ្ងៃទី
១២ វិច្ចិកា នៅសមុទ្រមេឌីទេរ៉ាណេ ខណៈដែលមានជនចំណាកស្រុករាប់ពាន់នាក់
ផ្សេងទៀតនៅបន្តផ្សងព្រេងឆ្លងសមុទ្រ បើទោះជារដូវត្រជាក់បានមកដល់ក្ដី។បណ្ដា
អង្គការអន្តរជាតិបានឲ្យដឹងថា ជនចំណាកស្រុកជាង៤ពាន់នាក់បានស្លាប់នៅ
សមុទ្រមេឌីទេរ៉ាណេក្នុងឆ្នាំ២០១៦។ទ្វីបអឺរ៉ុបបន្តត្រូវទប់ទល់នឹងវិបត្តិ ជនចំណាក
ស្រុកដ៏ធ្ងន់ធ្ងរបំផុតគិតតាំងពីក្រោយសង្គ្រាមលោកទី២មក៕