ជនចំណាកស្រុកចំនួន១,៤លាននាក់ហូរចូលអឺរ៉ុបក្នុងឆ្នាំ២០១៥-២០១៦

ជនចំណាកស្រុកចំនួន១,៤លាននាក់ហូរចូលអឺរ៉ុបក្នុងឆ្នាំ២០១៥-២០១៦ - ảnh 1
ជនចំណាកស្រុកប្រមូលផ្ដុំនៅស្ថានីយ៍មួួយនៅអាល្លឺម៉ង់ (រូបថត៖AFP/TTXVN)

(VOVworld) - អគ្គស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកជនចំណាក
ស្រុក (UNHCR) បានឲ្យដឹងថា ស្ថាប័ននេះគ្រោងនឹងទទួលជនចំណាកស្រុកនិងជន
ភៀសខ្លួនចំនួន៧សែននាក់ទៅកាន់អឺរ៉ុបតាយរយៈផ្លូវទឹកឆ្លងមេឌីទែរ៉ាណេក្នុងឆ្នាំ
នេះ ហើយមានផែនការទទួលបរិមាណស្មើគ្នាក្នុងឆ្នាំ២០១៦។អ្នក នាំពាក្យ UNHCR
  លោក Adrian Edwards បានអះអាងថា តួរលេខនេះគឺពឹងផ្អែក ទៅលើបរិមាណជន
ភៀសខ្លួនដែលកំពុងមានបំណងទៅកាន់អឺរ៉ុបដោយរបៀប ឆ្លងមេឌីទែរ៉ាណេ។
ជាមួយគ្នានោះ ស្ថានភាពជំលោះនិងអំពើហឹង្សានៅមជ្ឈមណ្ឌលជនភៀសខ្លួន
កំពុងដាក់ចេញបញ្ហាសន្តិសុខជាច្រើនសំរាប់ប្រទេសម្ចាស់នានា។នាថ្ងៃទី១ តុលា
 ប៉ូលិសអាល្លឺម៉ង់បានឲ្យដឹងថា ជនភៀសខ្លួនស៊ីរីនិងអាហ្គានីស្ថានចំនួន២០០នាក់
នៅមជ្ឈមណ្ឌលសង្គ្រោះមួយនៅទីក្រុង Hamburg បានប៉ះទង្គីចគ្នា បណ្ដាលឲ្យ ជន
៤នាក់រងរបួស។នេះជាការប៉ះទង្គីចទី៣ក្នុងត្រឹមមួយសប្ដាហ៍នៅមជ្ឈមណ្ដលជន
ភៀសខ្លួនរបស់អាល្លឺម៉ង់ប៉ុណ្ណោះ ដែលជាទីមកដល់ជួរមុខនៅអឺរ៉ុបរបស់ជន ភៀស
ខ្លួននិងជនចំណាកស្រុកនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ