ជនចំណាកស្រុកជាង២ពាន់នាក់ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេ

ជនចំណាកស្រុកជាង២ពាន់នាក់ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេ - ảnh 1
ជនចំណាកស្រុកនៅលើពោងកៅស៊ូឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេទៅកាន់អឺរ៉ុប (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៤ មេសា កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីនិងនាវា
ឯកជនចំនួន៥គ្រឿងបានសង្គ្រោះជនចំណាកស្រុកជាង២ពាន់នាក់ពីពោងកៅស៊ូ
និងនាវាឈើមិនធានាប្រសិទ្ធភាពដែលកំពុងដឹកជញ្ជូនពួកគេទៅកាន់អឺរ៉ុប។រយៈ
ពេល៦ឆ្នាំបានកន្លងផុតទៅក្រោយពីករណីផ្ដួលរំលំអ្នកដឹកនាំ Moamer Kadhafi
កាលពីឆ្នាំ២០១១មក លីប៊ីបានក្លាយទៅជាកន្លែងចាប់ផ្ដើមដំណើររបស់ជនចំណាក
ស្រុកដែលចង់ឆ្លងកាត់សមុទ្រមេឌីទេរ៉ាណេដើម្បីស្វែងរកជីវភាពរស់នៅដ៏ល្អ
ប្រសើរជាងមុននៅទ្វីបអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ