ជនចំណាកស្រុកជិត១ពាន់២រយនាក់ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេ

ជនចំណាកស្រុកជិត១ពាន់២រយនាក់ត្រូវបានសង្គ្រោះនៅសមុទ្រមេឌីទេរ៉ាណេ - ảnh 1
នាវាសង្គ្រោះរបស់កងទ័ពជើងទឹកអ៊ីតាលីកំពុងខិតមកជិតនាវាដឹកជញ្ចូនជនចំណាកស្រុក (រូបថត៖AP)

(VOVworld) - កងកម្លាំងយាមល្បាតឆ្នេរសមុទ្រអ៊ីតាលីនាថ្ងៃទី៣១ កក្កដា
ប្រកាសថា គេបានរកឃើញសាកសពរបស់ជនចំណាកស្រុក៥នាក់និងសង្គ្រោះ
ជាង១ពាន់១រយនាក់ទៀតនៅលើនាវាដឹកជញ្ជូនហួសពីបន្ទុកនៅតំបន់សមុទ្រឆ្ងាយ
ពីលីប៊ី។ក្នុងរយៈពេលត្រឹម៣ថ្ងៃតែប៉ុណ្ណោះ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ កក្កដា
នាវារបស់កងទ័ពជើងទឹកអ៊ីតាលីនិងកងកម្លាំងយាមល្បាតឆ្នេរសមុទ្រប្រទេសនេះ
បានសហការជាមួយនាវារបស់អង្គការមនុស្សធម៌ដទៃ រៀបចំយុទ្ធនាការសង្គ្រោះ
ជនចំណាកស្រុកចំនួន៦ពាន់៥រយ៣០នាក់។អ៊ីតាលីក្លាយទៅជាប្រទេសទទួល
ចំនួនជនចំណាកស្រុកពីប្រទេសអាហ្វ្រិកទៅកាន់អឺរ៉ុបធំបំផុតក្នុង រយៈពេល៣ឆ្នាំ
កន្លងទៅ។ចាប់តាំងពីដើមឆ្នាំ២០១៦មក មានជនចំណាកស្រុកចំនួន៩ហ្មឺននាក់
បានឆ្លងសមុទ្រទៅកាន់ប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ