ជនចំណាកស្រុករាប់រយនាក់ទៀតត្រូវបានជួយសង្គ្រោះនៅសមុទ្រ

ជនចំណាកស្រុករាប់រយនាក់ទៀតត្រូវបានជួយសង្គ្រោះនៅសមុទ្រ - ảnh 1
ជនចំណាកស្រុកនៅកោះ Sicily ក្រោយពីត្រូវបានជួយសង្គ្រោះនៅសមុទ្រកាលពីថ្ងៃទី១៥ មេសា (រូបថត៖AFP/TTXVN)

(VOVworld) - កងកម្លាំងការពារឆ្នេរសមុទ្រអ៊ីតាលីនិងស្នងការអ.ស.បទទួលបន្ទុក
ជនភៀសខ្លួន (UNHCR) បានជូនដំណឹងថា ជនចំណាកស្រុកជាង៨០០នាក់នៅលើ
នាវាចំនួនពីរដែលរងគ្រោះថ្នាក់នៅតំបន់សមុទ្រប៉ែកអាគ្នេយ៍កោះ Sicily ប្រទេស
អ៊ីតាលី ត្រូវបានជួយសង្គ្រោះនាថ្ងៃទី១២ ឧសភា។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ក្រុមប្រទេសសមាជិកសហភាព
អឺរ៉ុប (EU) បានឯកភាពលើការពន្យាពេលវិធានការត្រួតពិនិត្យព្រំដែនក្នុងតំបន់ធ្វើ
ដំណើរសេរី (Schegen) ឲ្យថែម៦ខែទៀតដើម្បីបន្តទប់ទល់ទៅនឹងវិបត្តិជនចំណាក
ស្រុកដ៏ធ្ងន់ធ្ងរបំផុតនៅទ្វីបអឺរ៉ុបតាំងពីសង្គ្រាមលោកលើកទី២មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ