ជនចាស់ជរាដើរតួនាទីសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស

ជនចាស់ជរាដើរតួនាទីសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស - ảnh 1
ឧបនា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ជួបសំណេះសំណាលក្នុងពិធី

(VOVworld)-នាព្រឹកថ្ងៃទី៦មិថុនានៅទីក្រុងហាណូយ មជ្ឈឹមសមាគមជនចាស់
ជរាវៀតណាមបានរៀបចំពិធីជួបសំណេះសំណាលសំដៅរំលឹកខួបលើកទី៧៥នៃ
ទិវាប្រពៃណីជនចាស់ជរាវៀតណាម​ថ្ងៃទី៦មិថុនា។ ថ្លែងមតិក្នុងពិធីនេះ ឧបនា
 យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានចាត់ទុកថា ដោយ
 មានសកម្មភាពនិងចលនាជាក់ស្តែងច្រើន ជនចាស់ជរានៅរក្សាបានតួនារីសំខាន់
 ក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារឯករាជអធិបតេយ្យភាពនិងកសាង
ប្រទេសជាតិកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកបានមានប្រ សាសន៍
ថា៖

        “ការពិតជាក់ស្តែងមួយគួរឲ្យកត់សម្គាល់និងគួរឲ្យចាប់អារម្មណ៍ នោះគឺនា
បច្ចុប្បន្ន ក្នុងចំណោមអង្គការមហាជននៅមូលដ្ឋាននោះគឺមានការចូលរួមរបស់ជន
ចាស់ ជរាឡើងដល់៧០%។ គោលនយោបាយគឺមានស្រាប់ហើយ ប៉ុន្តែធ្វើយ៉ាងដូច
 ម្ត៉េចដើម្បីឲ្យជនចាស់ជរាពង្រីកបានតួនាទីរបស់ខ្លួន។ ដោយសារជនចាស់ជរា
ភាគច្រើនមានបទពិសោធន៍ការងារនិងមានកិត្យានុភាពក្នុងសង្គម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ