ជនជាតិ Dao នៅស្រុក Moc Chau រិករាយទទួលបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញា

(VOVWORLD) -ទិវាវប្បធម៌បណ្តាជនជាតិនៅស្រុក Moc Chau ខេត្ត Son La បានរៀបចំឡើង ចំទៅនឹងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២កញ្ញាជារៀងរាល់ឆ្នាំ ដោយសកម្មភាពវប្បធម៌ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ។

ក្នុងនោះ ពិធីបុណ្យ Cấp sắc របស់ជន ជាតិ Dao ទើបបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីថ្នាក់ជាតិ នឹងបានបើកនាយប់ថ្ងៃទី១កញ្ញា។ Cap sac ជាពិធីបុណ្យមិន អាចខ្វះបានឡើយរបស់បុរសជនជាតិ Dao។ បុរសជនជាតិនេះ ត្រូវទទួលបានការ Cap sac នេះ ទើបបានចាត់ទុកថាធំដឹងក្តី និងមានសិទ្ធិចូលរួមរាល់សកម្មភាពវប្ប ធម៌ ជំនឿសាសនារបស់ត្រកូលខ្លួន។ ក្រៅពីកត្តាសាសនា ពិធីនេះនៅមានអត្ថន័យ អប់រំអំពីអត្តចរិក សីលធម៌របស់បុរសពេលធំដឹងក្តីសម្រាប់គ្រួសារនិងសង្គម។ នេះ ក៏ជាពិធីបុណ្យ សម្តែងនូវបំណងប្រាថ្នារបស់ជនជាតិ Dao អំពីជីវភាពសម្បូរធូធារ សុភមង្គលនិងរឹតបន្តឹងចំណងសាមគ្គី ស្មារតីជួយគ្នាទៅវិញទៅមករបស់ជនរួមជាតិ ជនជាតិ Dao ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ