ជនជាតិវៀតណាមដំបូងបង្អស់ត្រូវបានលើកតម្កើងជាពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា អភិបាលទីក្រុងសេអ៊ូល (ប្រទេសកូរ៉េខាងត្បូង) បានប្រារព្ធពិធីលើកតម្កើង «ពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល» ឆ្នាំ ២០១៩ (Seoul Honorary Citizenship Ceremony 2019) ចំពោះពលរដ្ឋបរទេសចំនួន ១៨ នាក់ដែលក្នុងនោះមាន លោកស្រី Le Nguyen Minh Phuong ដែលជាពលរដ្ឋវៀតណាមដំបូងបង្អស់ដែលត្រូវបានផ្តល់កិត្តិយសនេះ។
ជនជាតិវៀតណាមដំបូងបង្អស់ត្រូវបានលើកតម្កើងជាពលរដ្ឋកិត្តិយសនៃទីក្រុងសេអ៊ូល - ảnh 1 លោកស្រី Le Nguyen Minh Phuong ដែលជាពលរដ្ឋវៀតណាមដំបូងបង្អស់ដែលត្រូវបានផ្តល់កិត្តិយសក្នុងក្មមវិធី Seoul Honorary Citizenship Ceremony 2019

នេះគឺជារង្វាន់ដែលត្រូវបានរៀបចំឡើងដោយទីក្រុងសេអ៊ូលតាំងពីឆ្នាំ ១៩៥៨ ក្នុងគោលបំណងលើកតម្កើង បុគ្គលបរទេសឆ្នើម ដែលបានរួមចំណែកវិជ្ជមានដល់ទីក្រុងសេអ៊ូល ក៏ដូចជាសកម្មភាពសហគមន៍ផងដែរ។ ក្នុង  ពិធីនេះ លោកស្រី Le Nguyen Minh Phuong បានសម្តែងនូវកិត្តិយសដែលត្រូវបានទីក្រុងសេអ៊ូលជ្រើសរើសជាពលរដ្ឋកិត្តិយស ហើយសង្ឃឹមថាក្នុងរយៈពេលខាងមុខនេះ តាមរយៈសកម្មភាពរបស់ខ្លួន ដូចជាការបកប្រែឲ្យក្រុមបេសកកម្មជាន់ខ្ពស់របស់រដ្ឋាភិបាលវៀតណាម បង្រៀនភាសាវៀតណាម និងកូរ៉េខាងត្បូងជាដើម នឹងរួមចំណែកតភ្ជាប់ទំនាក់ទំនងរវាងវៀតណាមនិងកូរ៉េខាងត្បូងឲ្យកាន់តល្អប្រសើរ ក៏ដូចជាលើកកម្ពស់រូបភាពដ៏ស្រស់ស្អាតរបស់វៀតណាមនិងកូរ៉េខាងត្បូងដល់ប្រជាជននៃប្រទេសទាំងពីរនិងអន្តរជាតិថែមទៀត ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ