ជំនំជំរះទោសករណីធ្វើសកម្មភាពសំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន។

ជំនំជំរះទោសករណីធ្វើសកម្មភាពសំដៅផ្ដួលរលំរដ្ឋអំណាចប្រជាជន។ - ảnh 1
មុខសញ្ញា Pham Van Thu


        VOV-នាថ្ងៃទី២៨មករាតុលាការប្រជាជនខេត្ត​ Phu Yen បានបើក​សវនការ​
ជំនំជំរះ​ជនជាប់ចោទចំនួន២២នាក់របស់ “ក្រុមប្រឹក្សាសាធារណៈច្បាប់និង
តុលាការ Bia Son” ដឹកនាំដោយ Pham Van Thu ពីបទ “ធ្វើសកម្មភាពសំដៅផ្ដួល
​រលំ​រដ្ឋអំណាចប្រជាជន”។ ចាប់ពីឆ្នាំ២០០៣ដល់ខែកុម្ភៈឆ្នាំ២០១២​នៅមណ្ឌល
​ទេសចរណ៍បរិស្ថាន Da Bia នៅដំបន់ទួល Ca (ខេត្ត Phu Yen) Pham Van Thu រួមជាមួយជនជាប់ចោទចំនួន២១នាក់ទៀតបានបង្កើតអង្គការនយោបាយ
កសាង​មូលដ្ឋានតស៊ូប្រយុទ្ធនៅដំបន់ព្រៃទួល Ca។ អង្គការនេះបានបង្កើតគណៈ
កម្មាការ​ចំនួន​១២​​សមាគមចំនួន២៦និងក្រុមចំនួន៤ជាមួយសមាជិកចំនួនជិត
៣០០នាក់។ ​អង្គការ​​នេះបានជ្រើសរើសរបៀបប្រយុទ្ធដោយគ្មានអំពើរហឹង្សា
រៀបចំចងក្រង​ឯកសារជាច្រើនដោយមានខ្លឹមសារបំប្លែងគោលការណ៍គោល
មាគ៌ាគោលនយោបាយ​របស់បក្សនិងរដ្ឋមូលបង្កាច់របបដើម្បីឃោសនាប្រជាជន
មហាជនមួយផ្នែកសំដៅផ្ដួលរលំរដ្ឋអំណាចវៀតណាមបង្កើតរដ្ឋ Dai Nam Kinh
Chau ដឹកនាំដោយ Pham Van Thu រួមជាមួយជនល្មើសផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ