ជនជ្រុលនិយម Houthi នៅយេម៉ែនប្រកាសនូវផែនការសន្តិភាពថ្មីរបស់ អ.ស.ប.


ជនជ្រុលនិយម Houthi នៅយេម៉ែនប្រកាសនូវផែនការសន្តិភាពថ្មីរបស់ អ.ស.ប.  - ảnh 1
ជនជ្រុលនិយម Houthi នៅយេម៉ែន (VNA)

(VOVworld) –​ នាថ្ងៃទី ៣០ តុលា កំលាំងជ្រុលនិយម Houthi នៅយេម៉ែនបាន
ប្រកាសនូវផែនការសន្តិភាពថ្មីរបស់ អ.ស.ប. ធ្វើជាមូលដ្ឋានសំរាប់ការចរចារទោះ
បីជាឯកសារនេះនៅខ្វះកត្តាសារវ័ន្តមួយចំនួនក្តី។ ក្នុងសេចក្តីប្រកាសមួយ
កំលាំងជ្រុលនិយម Houthi  បានឲ្យដឹងថា៖ ផែនការបញ្ចប់ស៊ីវិលដែលអូស
 បន្លាយក្នុងរយៈពេល​ ១៩ ខែ ដោយការផ្តើមគំនិតរបស់បេសកជនពិសេស
អ.ស.ប. លោក Ismail Ould Cheikh Ahmed មិនរួមមានសំណូមពរ «ឈប់បាញ់ ​
ជារៀងរហូត» ក៏ដូចជា ការលុបចោលការហ៊ុំព័ទ្ធនៅបណ្ដាតំបន់ដែល កំលាំង
នេះកំពុងទន្ទ្រានកាន់កាប់ទេ។ កំលាំង Houthi បានឲ្យដឹងថា៖ ពួកគេនឹង
ឡើងសម្លេងអំពីបញ្ហានេះជាមួយបេសកជនពិសេស អ.ស.ប. លោក Ismail
Ould Cheikh Ahmed ក្នុងពេលលោកបំពេញទស្សនកិច្ចនៅទីក្រុងសាណានា
ប៉ុន្មាន ខាងមុខ។ ក្នុងប្រតិកម្មមុននេះ ប្រធានាធិបតីយេម៉ែន លោក
Mansour Hadi បាន បដិសេធផែនការពោលខាងលើដោយមូលហេតុថា៖
ឯកសារនេះមិនជាដំណើរ ការសន្តិភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ