ជនដៃដល់វាយប្រហារដោយកាំបិតនៅបារាំងមានបញ្ហាសរសៃប្រសាទ

(VOVWORLD) - ថ្ងៃទី ២៣ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerard Collomb បានបញ្ជាក់ថាជនដៃដល់វាយប្រហារនៅពេលព្រឹកព្រលឹមថ្ងៃដដែលនៅទីរួមខេត្ត Trappes ភាគខាងលិចនៃទីក្រុងប៉ារីស គឺជាមុខសញ្ញា«មានបញ្ហាខាងសរសៃ ប្រសាទយ៉ាងធ្ងន់ធ្ងរ»។
ជនដៃដល់វាយប្រហារដោយកាំបិតនៅបារាំងមានបញ្ហាសរសៃប្រសាទ - ảnh 1 ជនដៃដល់វាយប្រហារនៅពេលព្រឹកព្រលឹមថ្ងៃដដែលនៅទីរួមខេត្ត Trappes នៃប្រទេសបារាំង

ថ្លែងមតិក្នុងដំណើរចុះពិនិត្យនៅនឹងកន្លែងកើតហេតុ លោក Collomb បានឲ្យ ដឹងថាជនដៃដល់មានឈ្មោះនៅក្នុង “សំណុំ ឯកសារទប់ស្កាត់ជនជ្រុលនិយម ភេរវកម្ម” (FSPRT)  ហើយត្រូវបានស្គាល់ជាអ្នកដែលមានសតិអារម្មណ៍ គាំទ្រភារវកម្ម។ ក៏ប៉ុន្តែ ជនដៃដល់នេះក៏មានបញ្ហាយ៉ាងធ្ងន់ធ្ងរខាងសរសៃ ប្រសាទដែលធ្វើឱ្យជនដៃដល់នេះគ្មានលទ្ធភាពស្តាប់តាមការណែនាំរបស់អង្គការភារវកម្មដូចជាអង្គការរដ្ឋឥស្លាមស្វ័យប្រកាស   (IS) ផងដែរ។  IS  ក៏បានទទួលខុសត្រូវចំពោះ ការវាយប្រហារដោយកាំបិតនៅទីរួមខេត្ត Trappes ប៉ុន្តែមិនបានផ្តល់បន្ថែម នូវភស្តុតាងដែលបញ្ជាក់ពីការជាប់ពាក់ព័ន្ធ រវាងជន ដៃដល់និងក្រុម IS នេះទេ។

គួរបញ្ជាក់ថាការវាយប្រហារដូចពោលខាងលើនេះបានធ្វើឱ្យមនុស្សស្លាប់ ២ នាក់ និងម្នាក់ទៀតរងរបួសធ្ងន់។ ជនដៃដល់ក៏ត្រូវបានប៉ូលីសបាញ់សម្លាប់នៅនឹង កន្លែងកើតហេតុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ