ជូនដំណឹងអំពីលទ្ធផលនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧
(VOVWORLD) -នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហហាណូយ អនុរដ្ឋមន្ត្រី អចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធានសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ អញ្ជើញជាអធិបតីពិធី ជូនដំណឹងអំពីលទ្ធផលនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដល់ស្ថាប័នដំណាងបរទេស និងបណ្ដាអង្គការអន្តរជាតិនៅទីក្រុងហាណូយ។
ជូនដំណឹងអំពីលទ្ធផលនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ |
នាព្រឹកថ្ងៃទី ១៧ វិច្ឆិកា នៅទីក្រុងហហាណូយ អនុរដ្ឋមន្ត្រី អចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ប្រធានសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់ APEC ឆ្នាំ ២០១៧ អញ្ជើញជាអធិបតីពិធី ជូនដំណឹងអំពីលទ្ធផលនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដល់ស្ថាប័នដំណាងបរទេស និងបណ្ដាអង្គការអន្តរជាតិនៅទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធីនេះ មានតំណាងគណៈកម្មាធិការជាតិ APEC ២០១៧ អនុគណៈកម្មការនៃគណៈកម្មាធិការជាតិ គណៈកម្មាធិការលេខាធិការដ្ឋានជាតិ APEC ២០១៧ រួមទាំងតំណាងនៃស្ថាប័នតំណាងបរទេស និងអង្គការអន្តរជាតិនៅទីក្រុងហាណូយ ជិត ៧០។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Bui Thanh Son បានសង្កត់ធ្ងន់ទៅលើលទ្ធផលលេចធ្លោនៃ សប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ នៅទីក្រុង Da Nang។ ដោយមានការចូលរួមរបស់មនុស្សជាង ១១ ពាន់រូប។ ជាពិសេស ថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC ទាំងឡាយសុទ្ធតែបានចូលរួម។
អនុរដ្ឋមន្ត្រី អចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានអះអាងថា៖ ដោយប្រធានបទ បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួមនោះ ឯកសាររួមចំនួន ៨ ត្រូវបានអនុម័តនៅ សប្ដាហ៍ជាន់ខ្ពស់នេះ ជាពិសេសគឺសេចក្ដីថ្លែងការណ៍ជាន់ខ្ពស់ Da Nang និងសេចក្ដីថ្លែងការណ៍រួមនៃសន្និសីទអន្តររដ្ឋមន្ត្រីការបរទេស សេដ្ឋកិច្ច APEC បានអះអាងនូវការសន្យាដ៏ខ្លាំងក្លានៃបណ្ដាសមាជិកចំពោះរាល់គោលដៅ និងតម្លៃស្នូលនៃ APEC គឺជំរុញពាណិជ្ជកម្មសេរីនិងវិនិយោគ គាំទ្ររាល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
លោក Bui Thanh Son បានថ្លែងអំណរគុណចំពោះការគាំទ្រ កិច្ចរួមសហករយ៉ាងជិតស្និទ្ធរបស់បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិក និងការជួយឧបត្ថម្ភជាក់ស្ដែងរបស់ស្ថាប័នតំណាងខឿនសេដ្ឋកិច្ចជាសមាជិកនៅទីក្រុងហាណូយ។
រីឯខ្លួនវិញ តំណាង ស្ថាប័នដំណាងបរទេស និងបណ្ដាអង្គការអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដ៏សំខាន់ៗនៃសប្ដាហ៍ជាន់ខ្ពស់ និងទូទាំងឆ្នាំ APEC ២០១៧ ផងដែរ៕