ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូប

VOV-នាថ្ងៃទី៦ធ្នូនៅទីស្ដីការអង្គការវប្បធម៍វិទ្យាសាស្ត្រអប់រំរបស់អ.ស.ប (UNESCO) នៅក្រុងប៉ារីសបារាំង គណៈកម្មាធិការអន្តររដ្ឋាភិបាលអនុសញ្ញាឆ្នាំ​ ២០០៣​អំពីការ
អភិរក្សបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍បានទទួលស្គាល់ជាផ្លូវការជំនឿ​ធ្វើសក្ការៈបូជាស្ដេច​
Hung នៅ Phu Tho វៀតណាមជាបេតិកភ័ណ្ឌវប្បធម៍​អរូបីយ៍​ដំណាងមនុស្សលោក។

ការសំរេចចិត្តទទួលស្គាល់សំណុំឯកសារជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung របស់
UNESCO បានលើកច្បាស់ថា ជំនឿធ្វើសក្ការៈបូជាស្ដេច​ Hung បានបង្ហាញ​នូវទឹក
ចិត្តគោរពជីដូនជីតានិងពីនោះបង្កើនមោទនភាពជាតិនិងផ្សាភ្ជាប់សហគមន៍។​ លោក
Pham Cao Phong អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម​បានសំដែងនូវក្តីសប្បាយនិងមោទនភាពថា៖

“ការដែលពិភពលោក ទទួលស្គាល់បេតិកភ័ណ្ឌនេះ គឺវាយតំលៃខ្ពស់ចរិតលក្ខណះ
មនុស្សសាស្ត្រនៃទំនៀមទំលាបធ្វើសាក្ការបូជាជីដូនជីតា របស់បណ្ដាជនជាតិ
វៀតណាម។ នេះគឺជានិមិត្តរូបមួយ លើកទឹកចិត្តបណ្ដាជនជាតិ ក៏ដូចជាសកម្មភាព
ប្រហាក់ប្រហែលដូច្នេះ។ និងចំណុចមួយទៀតគឺ ជំនឿនេះបានបង្ហាញនូវចំណង
សាមគ្គីភាពរបស់សហគមន៏ទាំងមូលទៀតផង៕”

ជំនឿធ្វើសក្ការៈបូជាស្ដេច Hung ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌអរូប - ảnh 1
លោក Pham Cao Phong អគ្គលេខាធិការគណៈកម្មាធិការជាតិ UNESCO របស់វៀតណាម
(Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ