ជំនាន់វ័យក្មេងត្រូវក្លាយទៅជាកំលាំងឈានទៅមុខដើម្បីរួមចំណែកកសាងប្រទេសជាតិ
|
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានជួបសន្ទនាជាមួយដំណាងយុវជនជឿនលឿន (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៦សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបសន្ទនាជាមួយដំណាងយុវជនជឿនលឿនធ្វើតាមពាក្យទូន្មានលោកប្រធានហូជីមិញទូទាំងប្រទេសលើកទី៣ឆ្នាំ២០១៤។
នេះជាបណ្ដាសមាជិកសម្ព័ន្ធយុវជនមានស្នាដៃឆ្នើមក្នុងពលកម្មរៀនសូត្រ គំរូ
ក្នុងការរៀនសូត្រនិងធ្វើតាមគំរូសីលធម៍លោកប្រធានហូជីមិញ។
ប្រធានរដ្ឋ Truong Tan Sang បានអះអាងថាប្រទេសជាតិជាងពេលណាទាំង
អស់ត្រូវការកំលាំងវ័យក្មេង ត្រូវមានបំណងឈានឡើង ដើម្បីកសាងនិងការពារ
មាតុប្រទេស។ ជំនាន់វ័យក្មេងត្រូវខំប្រឹងប្រែងឈានឡើងដោយឥតឈប់ឈរ
រួមចំណែកអនុវត្តដ៏ជោគជ័យ នូវបុព្វហេតុឧស្សាហូបនីយកម្មទំនើបភាវូបនីយកម្ម
ប្រទេសជាតិ។ លោកប្រធានរដ្ឋបានជឿជាក់ថា បណ្ដាដំណាងជឿនលឿននឹងជា
កត្តាបន្តពង្រីករាល់តំលៃដែលបានដាក់ចេញ នាំសកម្មភាពឈានទៅជាក់ស្ដែង ទទួលបានស្នាដៃជាច្រើនក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសក្នុងដំណាក់
កាលថ្មី៕