ជំនាន់វ័យក្មេងនឹងបន្តពង្រីកចំណងមិត្តភាពវៀតណាម-ចិន
|
ជំនាន់វ័យក្មេងនឹងបន្តពង្រីកចំណងមិត្តភាពវៀតណាម-ចិន |
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋមកវៀតណាមនាព្រឹកថ្ងៃ
ទី៦វិច្ឆិកានៅក្រុងហាណូយ អគ្គលេខាបក្សនិងជាប្រធានរដ្ឋចិនលោក Xi Jinping
និងអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញ
ចូលរួមនិងថ្លែងមតិនៅជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ចិនលើកទី១៦
និងឥស្សរិជននៃប្រទេសទាំងពីរ។ ថ្លែងមតិនៅជំនួបប្រាស្រ័យនេះ អគ្គលេខា
Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖
“វៀតណាមនិងចិនមានរបបនយោបាយប្រហាក់ប្រហែលនិងកំពុងក្នុង
ដំណាក់កាលអភិវឌ្ឍន៍សំខាន់។ បុព្វហេតុផ្លាស់ប្តូរថ្មីសមាហរណកម្មនិងកែ
ទម្រង់បើកទ្វារនៅប្រទេសនីមួយៗកំពុងទទួលបានជ័យជំនះដ៏ធំធេងមានអត្ថន័យ
ប្រវត្តិសាស្ត្រ ប៉ុន្តែកំណាត់ផ្លូវនៅខាងមុខនៅមានការសាកល្បងនិងភារកិច្ចដែល
បានដាក់ចេញក៏ធ្ងន់ធ្ងរដែរ។ យុវវ័យជាម្ចាស់អនាគតនៃប្រទេសនីមួយៗ ត្រូវជា
កំលាំងស្នូលប្រែក្លាយបំណងប្រាថ្នាដ៏ធំធេងនោះនៃប្រជាជាតិនីមួយៗក្លាយទៅ
ជាការពិត។”
អគ្គលេខា Nguyen Phu Trong បានសម្ដែងបំណងចង់ឲ្យជំនាន់វ័យក្មេងនៃប្រទេស
ទាំងពីរយល់ដឹងយ៉ាងជ្រាលជ្រៅគោរពនិងពង្រីកដោយឥតឈប់ឈរតំលៃនៃទំនាក់
ទំនងជិតខាងមិត្តភាពវៀតណាម-ចិនពីជំនាន់មួយទៅជំនាន់មួយ។ រីឯអគ្គលេខានិង
ជាប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រជាជនចិននឹងប្តេជ្ញាស្មោះត្រង់
សហប្រតិបត្តិការស៊ីជម្រៅមានផលប្រយោជន៍ដូចគ្នាតភ្ជាប់ជាមួយប្រទេសជិតខាង
ក្នុងនោះមានវៀតណាមផង៕