ជំនួបកំពូលអន្តរកូរ៉ែ ២០១៨៖ ការចរចាអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរ

(VOVWORLD) - នារសៀលថ្ងៃទី ២៧ មេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានពិភាក្សាអំពីបញ្ហាលុបបំបាត់ នុយក្លេអ៊ែរនិងសន្តិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ។ 
ជំនួបកំពូលអន្តរកូរ៉ែ ២០១៨៖ ការចរចាអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរ - ảnh 1 ជំនួបកំពូលអន្តរកូរ៉ែ ២០១៨៖ ការចរចាអំពីបញ្ហាលុបបំបាត់នុយក្លេអ៊ែរ

នារសៀលថ្ងៃទី ២៧ មេសា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានពិភាក្សាអំពីបញ្ហាលុបបំបាត់ នុយក្លេអ៊ែរនិងសន្តិភាពយូរអង្វែងលើឧបទ្វីបកូរ៉េ។ នេះត្រូវបានចាត់ទុកជាបញ្ហា ស្នូលក្នុងរបៀបវារៈ។ ក្រៅពីនោះក្នុងសម័យប្រជុំនារសៀលថ្ងៃដដែល ថ្នាក់ដឹកនាំ ទាំងពីររូបក៏បានផ្លាស់ប្តូរមតិអំពីការធានាសន្តិសុខសំរាប់កូរ៉េខាងជើងនិងការលុបចោលបទ ដាក់ទណ្ឌកម្មពេលដែលព្យុងយ៉ាងអនុវត្តការលុបបំបាត់នុយ

ក្លេអ៊ែរ។ តាមផែន ការប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើននៅជំនួបកំពូលលើកនេះដែរព្រមទាំងនឹងអញ្ជើញចូលរួមសន្និសីទកាសែតរួមបន្ទាប់នោះ។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉ែខាងត្បូង លោក Im Jong-seok បានឲ្យដឹងថា៖ ក្នុងជំនួបលើកនេះ ថ្នាក់ដឹកនាំកូរ៉ែខាងជើង លោក Kim Jong-un បានសង្កត់ធ្ងន់ថា៖ លោកទៅកាន់កូរ៉េខាងត្បូងដោយមានគោលដៅបញ្ឈប់ការប្រឈមមុខគ្នាលើឧបទ្វីបកូរ៉េ។ មុននេះ លោក Kim Jong-un បានប្រកាសនឹងបញ្ចប់ការសាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរពេលដែល។ សេចក្តីប្រកាស នេះទទួលបានការគាំទ្រយ៉ាងខ្លាំងរបស់កូរ៉េខាងត្បូងនិងសហគមន៍អន្តរជាតិ។ នាថ្ងៃទី ២៧ មេសា ចិនបានស្វាគមន៍ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំង ពីរដែលបានរៀបចំជំនួបកំពូលជាប្រវត្តិសាស្ត្រ ព្រមទាំង ហៅការចាប់ដៃរវាងថ្នាក់ដឹកនាំទាំងពីររូបនៅខ្សែព្រំដែនតំបន់គ្មានយោធាជា «នាទីជាប្រវត្តិសាស្ត្រ»។

        បណ្ដាគណបក្សនយោបាយនៅកូរ៉េខាងត្បូងបានសង្ឃឹមថា៖ ភាគីទាំងពីរ នឹងមានជំហានជាក់ស្តែងជាបន្តឆ្ពោះទៅសន្តិភាពនិងការលុបំបាត់នុយក្លេអ៊ែរ។ សហគមន៍សហគ្រាសកូរ៉ែខាងត្បូងក៏សង្ឈឹមយ៉ាងខ្លាំងទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្ទាប់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែរ។

        នារសៀលថ្ងៃទី ២៧ មេសា ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិង ស.ប.ប.ក.  បានចេញសេចក្តីថ្លែងការណ៍រួម ក្នុងនោះ អះអាងជាថ្មីម្តងទៀតនូវកិច្ច សន្យាជំរុញការលុបបំបាត់នុយក្លេអ៊ែរទាំងស្រុងលើឧបទ្វីបកូរ៉េ ព្រមទាំង ឯកភាព កាត់បន្ថយប្រភេទអាវុធប្រពៃណី។ សេចក្តីថ្លែងការណ៍រួមលើកច្បាស់ថា៖ ភាគីទាំងពីរនឹងស្វែងរកកិច្ចព្រមព្រៀងមួយសំដៅកសាងខឿនសន្តិភាពយូរអង្វែង និងចរីភាពលើឧបទ្វីបកូរ៉េ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានសន្យានឹងដំណើរការ ចរចាពហុភាគីក្នុងនោះមានអាមេរិក។ ក្នុងព្រឹត្តិតការណ៍ទាក់ទិនមួយទៀត នៅសន្និសីទកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាននៅសឹង្ហបុរី នាថ្ងៃទី ២៧ មេសា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង ១០ ស្វាគមន៍ការបោះជំហានវិជ្ជមានលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ