ជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី២ប្រហែលជាមិនអាចប្រព្រឹត្តទៅនៅអាមេរិកទេ

(VOVWORLD) -    នៅក្នុងបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មាន AP ប្រធានាធីបតី អាមេរិកលោក Donald Trump បានឲ្យដឹងថាជំនួបកំពូលលើកទី២រវាងលោក និង ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un ប្រហែលជាមិនអាចប្រព្រឹត្តទៅនៅ អាមេរិកឡើយ។
ជំនួបកំពូលអាមេរិកនិងកូរ៉េខាងជើងលើកទី២ប្រហែលជាមិនអាចប្រព្រឹត្តទៅនៅអាមេរិកទេ - ảnh 1 ប្រធានាធីបតីអាមេរិកលោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong-Un 

លោក Trump ក៏បានអះអាងសារជាថ្មីម្តងទៀតថាជំនួបជាមួយ លោក Kim នឹងប្រព្រឹត្តទៅបន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅ អាមេរិកនាថ្ងៃទី៦ខែវិច្ឆិកាខាងមុខ។ នាបច្ចុប្បន្ន អាមេរិក និង ស.ប.ប កូរ៉េ គ្មាន ទំនាក់ទំនងខាងកាទូតណាមួយឡើយ ហើយទីតាំងចំនួន២ដែលត្រូវបានចាត់ទុក ថាអាចប្រព្រឹត្តទៅជំនួបកំពូលនេះគឺនៅស៊ុយអែត ដែលជាប្រទេសមានស្ថានទូត ប្រចាំនៅទីក្រុងព្យុងយ៉ាងនិងប្រទេសស្វីស ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ