ជំនួបកំពូលអាមេរិក-ស.ប.ប.ក.៖ ការចាប់ដៃជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំទាំងពីរ
(VOVWORLD) - នាថ្ងៃទី ១២ មិថុនា មុនពេលឈានចូលជំនួបចរចានៅសណ្ឋាគារ Capella សឹង្ហបុរី ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានមាន ការចាប់ដៃគ្នាជាប្រវត្តិសាស្ត្រ ហើយក្លាយទៅជា បណ្ដាថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើងដំបូងដែលជួបមុខផ្ទាល់សំដៅស្វែងរកដំណោះស្រាយបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ។
ជំនួបកំពូលអាមេរិក-ស.ប.ប.ក.៖ ការចាប់ដៃជាប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំទាំងពីរ |
នាថ្ងៃទី ១២ មិថុនា មុនពេលឈានចូលជំនួបចរចានៅសណ្ឋាគារ Capella សឹង្ហបុរី ប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un បានមាន ការចាប់ដៃគ្នាជាប្រវត្តិសាស្ត្រ ហើយក្លាយទៅជាបណ្ដាថ្នាក់ដឹកនាំអាមេរិកនិងកូរ៉េខាងជើងដំបូងដែលជួបមុខផ្ទាល់សំដៅស្វែងរកដំណោះស្រាយបញ្ហានុយក្លេអ៊ែរឧបទ្វីបកូរ៉េ។ ក្នុងបទថ្លែងការដំបូងក្នុងជំនួបប្រវត្តិសាស្ត្រជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក. លោក Kim Jong-un ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាងថា៖ ប្រទេសទាំងពីរកំពុងនាំទំនាក់ទំនងទ្វេភាគី «ដ៏អស្ចារ្យ» ឈានទៅមុខ។ លោក Donald Trump បានព្យាករណ៍ថា លោកនឹងមាន «ទំនាក់ទំនងល្អប្រសើរ» ជាមួយលោក Kim Jong-un។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំ Kim Jong-un បានអះអាងថា៖ ភាគីទាំងពីរមានវត្តមាននៅទីនេះបន្ទាប់ពីជំនះពុះពារលើរាល់ការលំបាកឧបសគ្គ។ ក្រោយរយៈពេល ៤០ នាទីពិភាក្សាថ្នាក់ដឹកនាំទាំងពីររូបបានបញ្ចប់ការចរចាដោយឡែកហើយបន្តពិភាក្សាបើកទូលាយជាមួយបណ្ដាឧបការី។ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ថា៖ ភាគីទាំងពីរនឹងទទួលបានជោគជ័យជាច្រើនព្រមទាំងសម្តែងក្តីសង្ឃឹមបង្កើនកិច្ចសហប្រតិបត្តិការជាមួយព្យុងយ៉ាង៕