ជំនួបចរចាជាផ្លូវការរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri
(VOVWORLD) - តាមការអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមលោក Nguyen Phu Trong ប្រធានាធិបតីនៃសាធារណៈរដ្ឋអាហ្សង់ទីនលោក Mauricio Macri និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀត ណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong (ខាងឆ្វេង) និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri ក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីអាហ្សង់ទីន លោក Maurico Macri និងលោកជំទាវ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹត នៅវិមានប្រធានរដ្ឋ ក្រោមអធិបតីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងលោកជំទាវ។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានអញ្ជើញដំណើរការចរចា។ ភាគីទាំងពីរបានជម្រាបគ្នាទៅវិញទៅមកអំពី ស្ថានភាពនៃប្រទេសនីមួយៗ ផ្លាស់ប្ដូរមតិស្ដីពីទិសដៅនិងវិធានការសំដៅបន្ត នាំទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងអាហ្សង់ទីនមាន ការអភិវឌ្ឍកាន់តែស៊ីជំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពពីមួយថ្ងៃទៅ មួយថ្ងៃ ក៏ដូចជាផ្លាស់ប្ដូរទស្សនៈស្ដីពីបញ្ហាតំបន់និងអន្តរជាតិនានាផងដែរ។
ទិដ្ឋភាពនៃជំនួបចរចារវាងភាគីទាំងពីរ |
អគ្គលេខាបក្ស ប្រធានរដ្ឋលោក Nguyen Phu Trong បានអបអរសាទរ ចំពោះសមិទ្ធផលរបស់អាហ្សង់ទីននាពេលកន្លងទៅ ដោយពង្រឹងឋានៈជាខឿន សេដ្ឋកិច្ចធំទី៣នៅតំបន់អាមេរិកឡាទីន និងជាសមាជិកក្រុម G20។ លោក Nguyen Phu Trong បានអះអាងថា វៀតណាមជានិច្ចកាលគោរពនិងមានគោល បំណងចង់ពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយអាហ្សង់ទីន ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។
ចំណែកឯប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri បានសម្ដែងនូវ ការកោតគោរពចំពោះប្រពៃណីប្រវត្តិសាស្ត្រតស៊ូដ៏អង់ អាចក្លាហានដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ វៀត ណាម ព្រមទាំងវាយ តម្លៃខ្ពស់ចំពោះរាល់សមិទ្ធផលដ៏ធំធេងនិងគ្រប់ជ្រុងជ្រោយដែលប្រជាជន វៀតណាមសម្រេចបានក្នុងរយៈពេលជាង៣ទសវត្សកន្លងទៅផងដែរ។ លោក ប្រធានាធិបតីបានអះអាងថា អាហ្សង់ទីនប្ដេជ្ញាចិត្តបន្តធ្វើអោយស៊ីជំរៅថែមទៀត នូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការ ក៏ដូចជារួមចំណែកប្រកបដោយ ប្រសិទ្ធភាពទៅក្នុងបុព្វហេតុអភិវឌ្ឍនៃប្រទេសនីមួយៗផងដែរ។
អគ្គនាយកនៃវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky (ខាងស្ដាំ) និងរដ្ឋមន្រ្តីក្រសួងការបរទេសនិងសាសនាអាហ្សង់ទីនលោក Jorge Faurie ចុះហត្ថលេខានិងផ្លាស់ប្ដូរឯកសារសហប្រតិបតិ្តការលើវិស័យផ្សាយសម្លេងទូរទស្សន៍ |
បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងប្រធានា ធិបតីអាហ្សង់ទីនលោក Mauricio Macri បានអញ្ជើញធ្វើជាសាក្សីក្នុង ពិធីចុះហត្ថលេខាលើឯក សារសហប្រតិបតិ្តការទ្វេភាគីមួយចំនួន។
មុននោះ នាព្រឹកថ្ងៃដដែល ប្រធានាធិបតីអាហ្សង់ទីនលោក Mauricio Macri និងលោកជំទាវដឹកនាំគណៈប្រតិភូជាន់ខ្ពស់អាហ្សង់ទីន បានអញ្ជើញដាក់កម្រង ផ្កានិងចូលប្រាង្គតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ ហើយដាក់ កម្រងផ្កានៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីវៀតណាម៕