ជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសវៀតណាម-សាធារណៈរដ្ឋ Azerbaijan
(VOVWORLD) - នាព្រឹកថ្ងៃទី១៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោកPham Binh Minh បានអញ្ជើញជួបចរចារជាមួយរដ្ឋមន្រ្តីការបរ ទេសសាធារណៈរដ្ឋ Azerbaijan លោក Elmar Mammadyarov ដែលកំពុង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ កញ្ញា។
ទិដ្ឋភាពនៃជំនួបចរចារនេះ (រូបថត៖ VGP) |
(VOVworld) - នាព្រឹកថ្ងៃទី១៣ កញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេស វៀតណាមលោកPham Binh Minh បានអញ្ជើញជួបចរចារជាមួយរដ្ឋមន្រ្តីការបរ ទេសសាធារណៈរដ្ឋ Azerbaijan លោក Elmar Mammadyarov ដែលកំពុង អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៥ កញ្ញា។ ថ្លែងមតិក្រោយពីជំនួបចរចារនេះ លោក Pham Binh Minh ឲ្យដឹងថា ភាគីទាំង២បានពិភាក្សាយ៉ាងស្មោះត្រង់អំពីវិធានការទាំងអស់ដើម្បីបង្កើនទំនាក់ទំនងរវាង វៀតណាមនិង Azerbaijan។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការ បរទេសលោក Pham Binh Minh បានដាក់ចេញសំណើជាក់ស្ដែងមួយចំនួនដើម្បី ជំរុញកិច្ចសហប្រតិបតិ្តការទ្វេភាគី៖
“ភាគីទាំង២បានឯកភាពលើការពង្រីកថែមទៀតនូវប្រសិទ្ធភាពនៃយន្តការប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជ កម្មរវាងវៀតណាមនិង Azerbaijan ជាពិសេសក្នុងវិស័យប្រេងឧស្ម័ន ដោយចាត់ ទុកនេះជាទិសដៅសហប្រតិបតិ្តការសំខាន់ប្រពៃណីនិងមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង។”
រីឯខ្លួនវិញ រដ្ឋមន្រ្តីការបរទេស Azerbaijan លោក Elmar Mammadyarov បានយកចិត្តទុកដាក់ពិសេសដល់ឱកាសសហប្រតិបតិ្តការថ្មីរវាងប្រទេសទាំង២ ក្នុងវិស័យគមនារគមន៍ដឹកជញ្ជូន។
នៅជំនួបចរចារ រដ្ឋមន្រ្តីទាំង២រូបក៏បានផ្លាស់ប្ដូរអំពីបញ្ហាតំបន់និងអន្តរជាតិ ដែលភាគីទាំង២យកចិត្តទុកដាក់ដូចគ្នា។ ស្ដីពីបញ្ហាសមុទ្រខាងកើតនោះ ភាគី ទាំង២បានឯកភាពលើការដោះស្រាយជំលោះដោយសន្តិវិធី ហើយគោរពយ៉ាង ពេញលេញនូវច្បាប់អន្តរជាតិក៏ដូចជាអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបរដ្ឋមន្រ្តីការបរទេស Azerbaijan Elmar Mammadyarov។ លោក Nguyen Xuan Phuc បានសំដែងការពេញចិត្តចំពោះលទ្ធផលនៃជំនួបចរចាររវាងរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំង២ ក៏ដូចជាទំនាក់ទំនងនយោបាយដ៏ល្អប្រសើររវាងប្រទេសទាំង២ កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពនៅវេទិកានិងអង្គការអន្តរជាតិនានាទៀតផង៕