ជំនួបចរចារវៀតណាម-ម៉ូសំប៊ិក

ជំនួបចរចារវៀតណាម-ម៉ូសំប៊ិក - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងឆ្វេង)និងនាយករដ្ឋមន្រ្តីម៉ូសំប៊ិកលោកCarlos Agostinho do Rosario

(VOVworld) - នាថ្ងៃទី៣០ កក្កដា នៅរដ្ឋធានី Maputo របស់ម៉ូសំប៊ិកបានប្រព្រឹត្តទៅ
ជំនួបចរចារវាងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលម៉ូសំប៊ិកដឹកនាំដោយលោកនាយក
រដ្ឋមន្រ្តី​Carlos Agostinho do Rosario ជាមួយគណៈប្រតិភូជាន់ខ្ពស់រដ្ឋា ភិបាលវៀត
ណាមដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តី Hoang Trung Hai។ភាគី ទាំង២បាន
ពិភាគ្សាអំពីទិសដៅសហប្រតិបតិ្តការថ្មីដូចជាព្យាករគ្រោះធម្មជាតិ គ្រប់គ្រងចរា
ចរណ៍ជាដើម។ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានអះអាង
ថា វៀតណាមនឹងបន្តជួយឧបត្ថម្ភម៉ូសំប៊ិកក្នុងការបណ្ដុះបណ្ដាល កម្មាភិបាល
បច្ចេកទេសលើវិស័យដែលវៀតណាមមានឧត្តមភាពដូចជាកសិកម្ម ប្រេងឧស្ម័ន
និងទូរគមនាគមជាដើម។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅម៉ូសំប៊ិក
លោក Hoang Trung Hai បានជួបសន្ទនាជាមួយរដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីនៃក្រសួង
កសិកម្ម ក្រសួងចរាចរណ៍ និងក្រសួងឧស្សហពាណិជ្ជកម្មរបស់ម៉ូសំប៊ិក ព្រម
ទាំងជួបធ្វើការជាមួយគណៈ បក្សរណសិរ្សរំដោះម៉ូសំប៊ិកទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ