ជំនួបចរចារស្ដីពី “៤៥ឆ្នាំអនុវត្តមតកសាសន៍របស់លោកប្រធានហូជីមិញ”
(VOVworld) - នាថ្ងៃទី១៤វិច្ឆិកា គណៈកម្មាធិការបក្សខេត្ត Quang Nam ភាគកណ្ដាល
វៀតណាម បានរៀបចំជំនួបចរចារស្ដីពី រយៈពេល៤៥ឆ្នាំអនុវត្តមតកសាសន៍របស់
លោកប្រធានហូជីមិញ ដោយមានការចូលរួមរបស់បណ្ដាអ្នកគ្រប់គ្រង អ្នកស្រាវ
ជ្រាវ ដំណាងនៃស្ថាប័ន មន្ទីរ និងស្រុកនានាលើភូមិភាគ។
|
រៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៌លោកប្រធានហូជីមិញ |
នៅទីនេះ បណ្ដាដំណាងបានថ្លែងបទសន្ទរកថាជាច្រើនដែលបង្ហាញច្បាស់ពីការ
រៀនសូត្រនិងធ្វើពលកម្មតាមគំរូសីលធម៌របស់លោកប្រធានហូជីមិញ ដោយផ្អែក
ទៅលើការពិតជាក់ស្ដែងនៃស្ថាប័ន តំបន់របស់ខ្លួន។លោកNgo Van Hung ប្រធាន
គណៈកម្មាធិការឃោសនានិងអប់រំខេត្តQuang Nam បានឲ្យដឹងថា មតកសាសន៍
របស់លោកប្រធានហូជីមិញ ជាឯកសារប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ជាមនោ
សញ្ចេតនា បំណង និងទំនុកទុកចិត្តដ៏ជ្រាលជ្រៅរបស់លោក បញ្ជូនដល់បក្សទាំង
មូល កងទ័ពទាំងមូល ប្រជាជនទាំងមូលនិងបណ្ដាជំនាន់ក្រោយ។មតកសាសន៍
នេះ ក៏ជាត្រីវិស័យដឹកនាំបក្សទាំងមូលកងទ័ពនិងប្រជាជនទាំងមូលប្រទេសទាំង
មូលឆ្លងរាល់ការលំបាក់សាល្បង ឈានទៅមុខដណ្ដើមជ័យជំនះដ៏ភ្លឺស្វាងក្នុងបុព្វ
ហេតុរំដោះប្រជាជាតិក៏ដូចជាបុព្វហេតុកសាងនិងការពារមាតុប្រទេស៕