ជំនួបជាន់ខ្ពស់ស្តីពីជំលោះលើសមុទ្រនិងសន្តិសុខលើបណ្តាញអ៊ីធឺណែតរវាងអាមេរិកនិងចិន
|
ជំនួបជាន់ខ្ពស់ស្តីពីជំលោះលើសមុទ្រនិងសន្តិសុខលើបណ្តាញអ៊ីធឺណែតរវាងអាមេរិកនិងចិន (Image: VNA) |
(VOVworld) – នៅខាងក្រៅសន្និសីទកំពូលស្តីពីសន្តិសុខនុយក្លេអ៊ែរដែល
ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ មិនា ដល់ទី ១ មេសា នៅទីក្រុងវ៉ាស៊ីនតោន
អាមេរិក ប្រធានាធិបទីអាមេរិក លោក Barack Obama និងប្រធានរដ្ឋចិន
លោក Xi Jinping នឹងជួបចរចារជាន់ខ្ពស់ដើម្បីពិភាក្សាអំពីការព្រួយបារម្ម
ណ៍ទាក់ទិនដល់ ជំលោះនៅសមុទ្រនិងសន្តិសុខលើបណ្តាញអ៊ីធឺណែត។
ទាក់ទិកដល់ខ្លឹមសារ នៃការចរចារ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកបញ្ហានៅ
ទ្វីបអាស៊ីរបស់សេតវិមាន លោក Dan Kritenbrink បានប្រកាសថា៖ វ៉ាស៊ីន
តោននឹងមិនលាក់ការខ្វែងគំនិត ណាជាមួយប៉េកាំងក្នុងបញ្ហានាវាចរណ៍
និងសន្តិសុខលើបណ្តាញអ៊ីនធឺណែតទេ ហើយជំរុញយ៉ាងខ្លាំងផលប្រ
យោជន៍រួមក្នុងការបង្ការប្រឆាំងគ្រោះអាសន្នអស្ថិរភាពលើឧបទ្វីបកូរ៉េនិង
លើបញ្ហាគ្មានុយក្លេអ៊ែរ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ទៅលើ ការធ្វើអន្តរ
គមន៍ចូលក្នុងបញ្ហាខ្វែងគំនិតដែលនឹងអនុញ្ញាត្តឲ្យប្រទេសទាំងពីរដោះ
ស្រាយការខ្វែងគំនិតដោយឈរលើស្មារតីស្មោះត្រង់និងស្ថាបនា។ ស្តីពី
បញ្ហានៅសមុទ្រខាងកើត ទីប្រឹក្សារងសន្តិសុខជាតិអាមេរិក លោក Ben
Rhodes បានលើកច្បាស់ថា៖ វ៉ាស៊ីនតោនជឿជាក់កំពុងមានទង្វើប្រតិបត្តិ
ដែលផ្ទុយទៅ នឹងការកំណត់គ្មានយោធូបនីយកម្មតំបន់ជំលោះនិងដោះ
ស្រាយជំលោះដោយ សន្តិវិធីឲ្យសមស្របនឹងច្បាប់អន្តរជាតិ៕