ជនបទថ្មីត្រូវតែជាជនបទរបស់បំណងប្រាថ្នានៃការចាប់ផ្តើមអាជីពធ្វើមានបាន
|
ទិដ្ឋភាពនៃសន្និសីទ Online ទូទាំងប្រទេសស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកសាងជន បទថ្មី |
(VOVworld)-នាព្រឹកថ្ងៃទី៣០កញ្ញានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue បានធ្វើ
អធិបតីសន្និសីទ Online ទូទាំងប្រទេសស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិកសាង
ជន បទថ្មី និងបំផុសចលនាប្រណាំងទូទាំងប្រទេសរួមគ្នាកសាងជនបទថ្មីដំណាក់
កាល ២០១៦-២០២០។ អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ នាយករដ្ឋមន្ត្រី លោក
Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា កសាងជនបទថ្មីជាការធ្វើបដិវត្តន៍មួយ
ជាភារកិច្ចនយោ បាយ តាមនោះក្រសួងស្ថាប័ននានាត្រូវស្វិតស្វាញអនុវត្តឲ្យបាន
ល្អ។លោកមានប្រ សាសន៍ថា៖
“ជនបទថ្មីត្រូវតែជាជនបទរបស់បំណងប្រាថ្នានៃការចាប់ផ្តើមអាជីពធ្វើមានបាន
និងជា ទីមកដល់ទាក់ទាញរាល់ប្រភពកម្លាំងពលំអភិវឌ្ឍន៍និងពង្រីកនូវតម្លៃនិរន្តរ
ភាព។ ហើយជនបទថ្មី ត្រូវជាជនបទរបស់ជំនាន់កសិករ បញ្ញាវ័ន្ត ដែលហ៊ានកិត
ហ៊ានធ្វើ មានការផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិត។ នាពេលកន្លងទៅ នៅជនបទមាន
កសិករជា ច្រើនរូបចេះផលិតម៉ាស៊ីនកែច្នៃកសិផលដោយទទួលបានទិន្នផលខ្ពស់។
គប្បីចាប់ ផ្តើមអាជីពតាមទិសដៅនោះ”៕