ជំនួបប្រាស្រ័យនិងជូនពរចូលឆ្នាំថ្មីជនរួមជាតិជាជនជាតិខ្មែរណាមបូ

(VOV)_ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ២០១៣ បណ្ដាតំបន់មានជនរួមជាតិជាជន
ជាតិខ្មែររស់នៅ បានរៀបចំជំនួបប្រាស្រ័យ ជូនពរ​ឆ្នាំថ្មី ចំពោះបណ្ដាព្រះសង្ឍ​កម្មា ភិបាលនិងគ្រួសារគោលនយោបាយជនជាតិខ្មែរ។

ជំនួបប្រាស្រ័យនិងជូនពរចូលឆ្នាំថ្មីជនរួមជាតិជាជនជាតិខ្មែរណាមបូ - ảnh 1
ជំនួបប្រាស្រ័យនិងជូនពរចូលឆ្នាំថ្មីជនរួមជាតិជាជនជាតិខ្មែរណាមបូ(internet)

          នាថ្ងៃទី ១០ មេសា ខេត្ត Soc Trang បានរៀបចំការជួបមុខ អំណរបុណ្យចូលឆ្នាំ
ថ្មី ​ជាមួយការចូលរួមរបស់ដំណាងចំនួន៣៥០នាក់ ជាដំណាង​របស់​បណ្ដាគ្រួសារ
យុទ្ធជន ពលី យុទ្ធជនពិការ អ្នកម្ដាយវៀតណាមវីរភាព ​កម្មាភិ​បាល​ជនជាតិឆ្នើម…
។ល។ ថ្លែងមតិនៅទីនេះ លោក Vo Minh Chien លេខា​គណះកម្មាធិការខេត្ត Soc
Trang បានសង្កត់ធ្ងន់ថា÷​ក្នុងរយះពេលខាងមុខនេះ ​ខេត្តបន្តឃោសនា អនុវត្តល្អ
គោលនយោបាយ ជនជាតិ បង្កើនការដឹកនាំរបស់​បក្សភាគចំពោះការងារនៅតំបន់
ជនរួមជាតិខ្មែរ  ប្រមូលផ្តុំបណ្ដាប្រភពកម្លាំង ​សំរាប់ការវិនិយោគអភិវឌ្ឍន៍ និង សម្រេចហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច -សង្គម​នៅតំបន់ជនរួមជាតិជាជនជាតិភាគ
តិច  ជំរុញខ្លាំងការងារបណ្ដុះបណ្ដាល បំប៉ន់​មុខវិជ្ជាជីវះ សំរាប់យុវជនជាជនជាតិ
ភាគតិច…។ល។

          នៅខេត្ត Tra Vinh ( ភាគខាងត្បូងវៀតណាម) ​បណ្ដាកម្មាភិបាល​បដិវត្ត​ជើង​ចាស់ អ្នកមុខអ្នកការសាសនា បានសម្ដែងនូវសេចក្ដីសម្បាយរីករាយ ចំពោះការ
យកចិត្តទុកដាកថែទាំអោយជីវភាពរស់នៅ របស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ចំពោះ
ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះក៏បានអះអាងថា÷ ជនរួមជាតិខ្មែរជឿជាក់ទៅលើ
គោលមាគា៍  ការផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ និងកំពុងខំប្រឹង
ប្រែងសិក្សារ ស្រាវជ្រាវ ធ្វើពលកម្ម ផលិតកម្ម ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ​កសាងជីវភាពរស់នៅខាងវប្បធម៌ រួមកម្លាំងកាយចិត្តកសាងស្រុកកំណើតកាន់
តែសម្បូរ និងល្អស្អាតជាង ពីមួយថ្ងៃទៅមួយថ្ងៃ។

          នាថ្ងៃនេះដែរ ខេត្ត Vinh Long ក៏បានរៀបចំការជួបមុខ អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី ២០១៣ ជាមួយការចូលរួមរបស់បណ្ដាអ្នកមុខអ្នកការពុទ្ធសាសនា ​កម្មាភិបាល យុទ្ធជនជាជនជាតិខ្មែរ កំពុងរស់នៅនិងបំពេញការងារនៅលើភូមី
សាស្ត្រខេត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ