ជំនួបប្រាស្រ័យនារីអាស៊ាននៅស្ថានទូតវៀតណាមប្រចាំនៅចិន

ជំនួបប្រាស្រ័យនារីអាស៊ាននៅស្ថានទូតវៀតណាមប្រចាំនៅចិន - ảnh 1
ជំនួបប្រាស្រ័យនារីអាស៊ាននៅស្ថានទូតវៀតណាមប្រចាំនៅចិន

(VOV)_នាថ្ងៃទី៣១មិនា ស្ថានទូតវៀតណាមប្រចាំនៅចិន បានរៀបចំសកម្ម
ភាពជួបប្រាស្រ័យនារី រវាងបណ្ដាប្រទេសអាស៊ាន ដោយកម្មវិធី៖” ពិធីហូបតែនារីអា
ស៊ាន” ។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅចិន លោក ​Dang
Minh Khoi បានអះអាង​ថា៖ នេះជាសកម្មភាពការទូតសំខាន់ ​ដើម្បី​ឧទ្ទេសនាម 
ផ្សព្វផ្សាយអំពីវប្បធម៌ ម្ហូបអាហាររបស់បណ្ដាប្រទេសជាសមាជិក​អាស៊ាន បង្កើនចំ
ណងសាមគ្គីភាពក្នុងអាស៊ាន និងជំរុញជំនួបប្រាស្រ័យជាមួយដៃគូនានានៅប្រទេស
សាមី។ ទន្ទឹមនឹងការបន្តពង្រឹងបណ្ដាសសរទ្រូងសហប្រតិបត្តិការប្រពៃណី អាទិភាព
មួយក្នុងចំណោមអាទិភាពរបស់អាស៊ានគឺពង្រឹងនិង​ពង្រីកអត្តសញ្ញាណសហគមន៍ 
ឆ្ពោះទៅប្រជាជន។ ឯកអគ្គរដ្ឋទូត លោក Dang Minh Khoi បានសង្កត់ធ្ងន់ទៅលើ
តួនាទីរបស់នារីអាស៊ាន ក្នុងការជំរុញ​តភ្ជាប់​ក្នុង​សហគមន៍នេះ និងស្ថានទូតវៀត
ណាមចាត់ទុក”ពិធីហូបតែនារីអាស៊ាន” ជាការ​ខំប្រឹងប្រែងមួយ ជំរុញការតភ្ជាប់
វប្បធម៌ សង្គម រវាងបណ្ដាសមាជិកអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ