ជំនួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា
(VOVWORLD) -នាយប់ថ្ងៃទី៧តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅជំនួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកទី៤ រវាងប្រជាជនវៀតណាម និងកម្ពុជា។ នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សាវរីយ៍
ជំនួបប្រាស្រ័យមិត្តភាពនិងកិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជា |
នាយប់ថ្ងៃទី៧តុលា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅជំនួបប្រាស្រ័យមិត្តភាព និងកិច្ចសហប្រតិបត្តិការលើកទី៤ រវាងប្រជាជនវៀតណាម និងកម្ពុជា។ នេះជាសកម្មភាពមួយក្នុងក្របខ័ណ្ឌសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ លើកទី៥០នៃទិវាបង្កើតទំនាក់ទំនងការទូត រវាងវៀតណាមនិងកម្ពុជា និងឆ្នាំមិត្តភាពវៀតណាម-កម្ពុជា ២០១៧។ ថ្លែងមតិនៅទីនេះ លោក Vu Mao ប្រធានមជ្ឈឹមសមាគមមិត្តភាពវៀតណាម-កម្ពុជា បានអោយដឹងថា៖
“ ឆ្នាំនេះ យើងមានសកម្មភាពជាច្រើន រំលឹកខួបអនុស្សាវរីយ៍ លើកទិ៥០ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-កម្ពុជា។ វៀតណាមនិងកម្ពុជាមានចំណងសាមគ្គីភាព មិត្តភាព និងជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា នឹងរួមគ្នាកសាងទំនាក់ទំនងនេះកាន់តែអភិវឌ្ឍន៍តទៅទៀត៕”