ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ២០១៦បានបិទបញ្ចប់
|
ជំនួបប្រាស្រ័យមិត្តភាពយុវជនវៀតណាម-ឡាវ២០១៦បានបិទបញ្ចប់ |
(VOV)_ក្រោយរយៈពេល៦ថ្ងៃ ដោយសកម្មភាពជាច្រើន ប្រកបដោយអត្ថន័យ
និងជាក់ស្ដែង នាយប់ថ្ងៃទី១០ កក្កដា នៅខេត្ត Salavane (ប្រទេសឡាវ) បានប្រព្រឹត្ត
ទៅពិធីបិទបញ្ចប់ជំនួបប្រាស្រ័យមិត្តភាពយុវជន វៀតណាម-ឡាវ ឆ្នាំ២០១៦។ កម្មវិធី
នេះបានរួមចំណែកពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិ
បត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។រួមជាមួយគ្នានោះ ជំនួបប្រាស្រ័យនេះក៏រួម
ចំណែកសំខាន់ ក្នុងការលើកទឹកចិត្តបដិវត្តន៍ចំពោះជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ
នេះគឺជាការអះអាងគោលដៅរួមរបស់សម្ព័ន្ធសមាគមយុវជននៃប្រទេសទាំងពីរ ក្នុង
ការរក្សា ពង្រឹងនិងពង្រីកចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ
កាន់តែស៊ីជំរៅ និងបើកទូលាយ ពីមួយថ្ងៃទៅមួយថ្ងៃ៕