(VOVworld) - ក្នុងឱកាសដើមនិទាឃរដូវមមែសប្ដស័ក២០១៥ នាយប់ថ្ងៃទី៥ មិនា នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ស្ថានទូតវៀតណាមនិងស្ថានទូតឡាវប្រចាំនៅចិន បានរៀបចំជំនួបប្រាស្រ័យមិត្តភាពសំដៅបង្កើនចំណងសាមគ្គីភាពនិងកិច្ចសហការ ប្រកបដោយប្រសិទ្ធភាពរវាងស្ថានទូតនៃប្រទេសទាំង២។ នៅជំនួបនេះ ឯកអគ្គរដ្ឋ
ទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho បាន រំលឹកឡើងវិញនូវប្រពៃណី
ទំនាក់ទំនងមិត្តភាពជាពិសេសវៀតណាម ឡាវ ព្រមទាំង អះអាងថា ចំណងមិត្ត
ភាពវៀតណាម ឡាវ នឹងស្ថិតស្ថេរជាអមតៈ។ឯកអគ្គរដ្ឋទូត លោក Nguyen Van Tho
ក៏បានស្នើរថា នាឆ្នាំខាងមុខនេះ ស្ថានទូតរបស់ប្រទេស ទាំងប្រចាំនៅប៉េកាំង ត្រូវ
សហការយ៉ាងស្អិតរមួត សកម្មរួមវិភាគទានសំរាប់ ទំនាក់ទំនងមិត្តភាពរវាងប្រទេស
ទាំង២។
|
ឯកអគ្គរដ្ឋទូត លោក Nguyen Van Tho ថ្លែងមតិនៅជំនួបនេះ |
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅចិនលោក Somdy Bounkhoum បានអះអាង ថា ការដែលស្ថានទូតទាំង២ រៀបចំជំនួបប្រាស្រ័យក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណី
របស់ប្រទេសនិមួយៗ គឺមានអត្ថន័យដ៏សែនសំខាន់ក្នុងការបង្កើនទំនាក់ទំនង
សាមគ្គីភាព កិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពរវាងស្ថាប័នទាំង២៕