ជំនួបប្រស្រ័យរវាងបណ្ដាថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេ Cuu Long

ជំនួបប្រស្រ័យរវាងបណ្ដាថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេ Cuu Long - ảnh 1
ជំនួបប្រស្រ័យរវាងបណ្ដាថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំខេត្តទីក្រុងនៅតំបន់វាលសណ្ដទន្លេ Cuu Long

(VOV)_នារសៀលថ្ងៃទី២១ សីហា នៅទីក្រុង Can Tho គណៈកម្មាធិការ​ទទួលបន្ទុក
ណាមបូខាងលិចបានរៀបចំជំនួបប្រាស្រ័យបណ្ដាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំនៅតំ
បន់វាលសណ្ដទន្លេ Cuu Long​។​ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី​វៀត​ណាម លោក 
Vuong Dinh Hue និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកតំបន់​ណាមបូខាងលិច 
បានបង្ហាញគោលបំណងថា៖ ដោយមានបទពិសោធន៍ជាច្រើន ក្នុង​វិស័យផ្សេងៗ បណ្ដា
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ ត្រូវបន្តផ្តល់មតិ រួមចំណែក​ជំរុញតំបន់ណាមបូ​បន្តអភិ
វឌ្ឍន៍ខ្លាំងក្លាថែមទៀត។ អង្គសន្និសីទក៏បានស្នើអោយ​ក្រសួង ស្ថាប័នមជ្ឈឹម និងរដ្ឋា
ភិបាលបន្តវិនិយោគប្រព័ន្ធគមនាគមន៍ ធារាសាស្ត្រ យកចិត្តទុកដាក់ចំពោះការអភិ
វឌ្ឍន៍ប្រភពធនធានមនុស្ស និងអនុវត្ត​គោលនយោបាយចំពោះជនរួមជាតិជាជនជា
តិភាគតិចប្រកបដោយព្រមៗគ្នា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ