ជំនួបប្រាស្រ័យរវាងបណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមសង្គ្រាមនៅវៀតណាម

ជំនួបប្រាស្រ័យរវាងបណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមសង្គ្រាមនៅវៀតណាម - ảnh 1
ជំនួបប្រាស្រ័យរវាងបណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមសង្គ្រាមនៅវៀតណាម(VOV)

(VOV)_នាថ្ងៃទី ១៩ មេសា ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ី បានរួមសហការ
ជាមួយបណ្ដាអង្គការសង្គមនៃជនវៀតណាមនៅរុស្ស៊ី រៀបចំ​ជំនួបប្រាស្រ័យសំរាប់ បណ្ដាអតីតទាហានរុស្ស៊ីដែលបានចូលរួមការតស៊ូប្រឆាំងចក្រពក្តិអាមេរិក របស់ប្រ
ជាជនវៀតណាម ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍ជ័យជំនះ ថ្ងៃទី៣០ មេសា។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត​វៀតណាមប្រចាំនៅរុស្ស៊ី លោក Pham Xuan Son
បានអះអាងថា៖ ​រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលមិនអាចបំភ្លេចបានការជួយ
ឧបត្ថម្ភ ដ៏មហិមាដែលកងទ័ពនិងប្រជាជនសូវៀត បានលៃទុកសំរាប់វៀតណាម ក្នុង ការតស៊ូ ប្រឆាំងចក្រពក្តិអាមេរិក ជួយសង្គ្រោះជាតិ។

          ក្នុងពេលនោះ បណ្ដាអតីតទាហានរុស្ស៊ីបានរំលឹកឡើងវិញបណ្ដា​អនុស្សាវរីយ៍ជា មួយបណ្ដាយុទ្ធជនវៀតណាម ក្នុងការតស៊ូប្រឆាំងចក្រពក្តិអាមេរិក។ បណ្ដាដំណាងក៏
បាន អះអាងថា៖ចំណងមិត្តភាពរុស្ស៊ី-វៀតណាម ​បានមានពីយូរណាស់មកហើយ និង
ឆ្លង់ កាត់រាល់ការលំបាកសាកល្បង។ ទន្ទឹមនឹងនោះ បានអំពាវនាវជំនាន់ វ័យក្មេង បន្តរក្សារ ពង្រឹងនិងពង្រីកទំនាក់ទំនងជាភាតរះនេះ កាន់តែជិតស្និទ្ធពីមួយថ្ងៃទួមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ