ជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន
|
ជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន |
(VOV)_” វិទ្យាស្ថានកសិកម្មវៀតណាមនឹងណែនាំសិក្ខាកាមចំនួន៥០០នាក់ទៅសិក្សាផង និងធ្វើការផង នៅជប៉ុន ក្នុងឆ្នាំនេះ”ជាការអះអាងរបស់លោក Vu Ngoc Huyen នាយកមជ្ឈមណ្ឌលប្រភពធនធានមនុស្ស វិទ្យាស្ថានកសិកម្មវៀតណាម នៅក្នុងជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ មេសា នៅទីក្រុងហាណូ។ កម្មវិធីនេះបានទាក់ទាញនិស្សិតជាងបីហ្មឺននាក់ មកពីមហាវិទ្យាល័យផ្សេងៗក្នុងតំបន់ភូមិភាគខាងជើងវៀតណាម។
លោក Vu Ngoc Huyen នាយកមជ្ឈមណ្ឌលប្រភពធនធានមនុស្ស បានអោយដឹងថា៖
“ ឆ្នាំ ២០១៦ យើងខ្ញុំបានណែនាំនិស្សិតចំនួន៣០០នាក់ទៅសិក្សានិងធ្វើការនៅជប៉ុន។ ក្នុងឆ្នាំ ២០១៧នេះយើងខ្ញុំខំប្រឹងប្រែងណែនាំនិស្សិតចំនួន៥០០នាក់ទៅជប៉ុន។ហើយដល់ឆ្នាំ២០១៨នឹង បើកការិយាល័យប្រចាំនៅជប៉ុន ដើម្បីបង្កលក្ខណះងាយស្រួលអោយបណ្ដានិស្សិត វិស្វករធ្វើការនៅជប៉ុន៕”