ជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនលើកទី១៤បើកនៅខេត្ត Quang Nam
|
ជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុនលើកទី១៤បើកនៅខេត្ត Quang Nam |
(VOV)_នាយប់ថ្ងៃទី១៥ សីហា នៅវិថីបុរាណ Hoi An ខេត្ត Quang Nam (ភាគ
កណ្ដាលវៀតណាម) បានប្រារព្វឡើងជំនួបប្រាស្រ័យវប្បធម៌វៀតណាម-ជប៉ុន លើកទី
១៤។ ក្នុងក្របខ័ណ្ឌជំនួបប្រាស្រ័យវៀតណាម-ជប៉ុនលើកនេះ បានប្រព្រឹត្តទៅសកម្ម
ភាពជាច្រើន ដូចជា៖ ការតាំងពិព័រណ៌ផលិតផលសំលៀកបំពាក់ ទំនិញសិប្បកម្មវិចិត្រសិល្បះ សិល្បះបទក្រដាស Origami និងល្បែងប្រជាប្រិយរបស់កុមារវៀតណាមនិងជប៉ុន។
លោក Le Van Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam បាន
អោយដឹងថា៖
“ ដំបូងបង្អស់ យើងត្រូវអះអាងថា៖ ទំនាក់ទំនងវៀតណាម-ជប៉ុន គឺជាទំនាក់
ទំនងបានជាង៤០០ឆ្នាំហើយ និងចាប់បដិសន្ធិពី Hoi An ក៏ដូចជាជប៉ុន។ ការរៀប
ចំជំនួបប្រាស្រ័យលើកនេះសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ
វៀតណាមនិងជប៉ុន ដែលក្នុងនោះពិសេសគឺ Hoi An និងជប៉ុន ធ្វើអោយប្រជាជន
នៃប្រទេសទាំងពីរយល់ដឹងបន្ថែមអំពីគ្នាទៅវិញទៅមក៕”