ជំនួបប្រាស្រ័យឯកអគ្គរដ្ឋទូតយុវជនជំទង់ជប៉ុន-វៀតណាម

ជំនួបប្រាស្រ័យឯកអគ្គរដ្ឋទូតយុវជនជំទង់ជប៉ុន-វៀតណាម - ảnh 1
បណ្ដាឯកអគ្គរដ្ឋទូតយុវជនជំទង់វៀតណាម-ជប៉ុន 

(VOVworld) - នាថ្ងៃទី១៧ មករា មូលនិធិ AEON ១% Club បានសហការជាមួយ ស្ថានទូតវៀតណាមប្រចាំនៅជប៉ុនរៀបចំកម្មវិធីជួបប្រាស្រ័យឯកអគ្គរដ្ឋទូតយុវជន
ជំទង់ជប៉ុន-វៀតណាម។ចូលរួមពិធីនេះមានវត្តមានរបស់សិស្សានុសិស្សវៀតណាម
ចំនួន១៦នាក់និងសិស្សានុសិស្សជប៉ុន១៦នាក់ទៀត។ថ្លែងមតិនៅទីនេះ ភារៈធារី
ស្ដីទីលោក Nguyen Truong Son សង្ឃឹមថា បណ្ដាឯកអគ្គរដ្ឋទូតយុវជន ជំទង់វៀត
ណាម-ជប៉ុននឹងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក រួមចំណែករឹត បន្តឹងទំនាក់
ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពី។
នេះជាលើកទី៣ហើយដែលកម្មវិធីជួបប្រាស្រ័យឯកអគ្គរដ្ឋទូតយុវជនជំទង់
ជប៉ុន-វៀត ណាមត្រូវបានរៀបចំឡើងក្រោយពីឆ្នាំ២០០៧និងឆ្នាំ២០១៣។ក្នុងកម្ម
វិធីនេះ បណ្ដាសិស្សានុសិស្សនៃប្រទេសទាំងពីរមានឱកាសស្វែងយល់អំពីរម្មណី
យដ្ឋាន និងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រនៃប្រទេសនិមួយៗក៏ដូចជាស្វែងយល់អំពី
ជិវភាព ប្រចាំថ្ងៃរបស់គ្នាផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ