ជំនួបពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងសហព័ន្ធរុស្ស៊ី

(VOVWORLD) - ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពលោក Dmitry Medvedev បានជូនដំណឹងដល់អគ្គលេខាបក្សលោក Nguyen Phu Trong អំពីស្ថានភាពរបស់រុស្ស៊ី គណបក្សប្រទេសរុស្ស៊ីឯកភាព និងអំពីទំនាក់ទំនងជាមួយបក្ស និងរដ្ឋវៀតណាម ក្នុងនោះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបានលើកាណាល់បក្ស។
ជំនួបពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងសហព័ន្ធរុស្ស៊ី - ảnh 1ជំនួបពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សាជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ី លោក Dmitry Medvedev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ឧសភា ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រទេសរុស្ស៊ីឯកភាព។

អគ្គលេខាបក្សលោក Nguyen Phu Trong បានជូនដំណឹងដល់ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពអនុប្រធានក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៊ីលោក Dmitry Medvedev នូវសមិទ្ធិផលរបស់រដ្ឋ និងប្រជាជនវៀតណាមទាំងមូលក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដើម្បីសម្រេចបានលទ្ធផលដែលមិនធ្លាប់មានទាំងអំពីឋានៈ សក្ដានុពល និងកិត្យានុភាពរបស់វៀតណាមដូចសព្វថ្ងៃនេះ។ អគ្គលេខាបក្សលោក Nguyen Phu Trong បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលសហព័ន្ធរុស្ស៊ីសម្រេចបានក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក Vladimir Putin និងគណបក្សប្រទេសរុស្ស៊ីឯកភាព។

រីឯខ្លួនវិញ ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពលោក Dmitry Medvedev បានជូនដំណឹងដល់អគ្គលេខាបក្សលោក Nguyen Phu Trong អំពីស្ថានភាពរបស់រុស្ស៊ី គណបក្សប្រទេសរុស្ស៊ីឯកភាព និងអំពីទំនាក់ទំនងជាមួយបក្ស និងរដ្ឋវៀតណាម ក្នុងនោះមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបានលើកាណាល់បក្ស។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈលើការវាយតម្លៃរបស់ភាគីនីមួយៗអំពីស្ថានភាពអន្តរជាតិបច្ចុប្បន្ន ទិសដៅសំខាន់ៗ ជំរុញការអភិវឌ្ឍជាវិជ្ជមាននៅលើពិភពលោក និងទស្សនៈលើបញ្ហាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។  ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីទិសដៅសំខាន់ៗ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាពលោក Dmitry Medvedev ក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ