ជំនួបពិភាក្សាស្ដីពី៦០ឆ្នាំទិវាជ័យជំនះ DIEN BIEN PHU នៅបារាំង
|
ជំនួបពិភាក្សាស្ដីពី៦០ឆ្នាំទិវាជ័យជំនះ DIEN BIEN PHU នៅបារាំង(TTXVN) |
(VOV)_នាថ្ងៃទី ៥ មេសា នៅសារមន្ទីប្រវត្តិសាស្ត្រទីក្រុង Montreuil ជាយទី
ក្រុងបារីស (បារាំង) បានប្រព្រឹត្តទៅជំនួបពិភាក្សាស្ដីអំពី៖ ឧត្តមសេនីយ៍ Vo
Nguyen Giap និងលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី៧ឧសភា)។ធ្វើអធិបតីជំនួបលើកនេះគឺអ្នកប្រវត្តិសាស្ត្រ Alain Ruscio អតីតអ្នកយកព័ត៍មាន នៃកាសែតមនុស្សធម៌( L’Humanite) ប្រចាំនៅវៀតណាម ពីឆ្នាំ ១៩៧៨ ដល់ឆ្នាំ
១៩៨០ និងអតីតឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ
១៩៩៣ Claude Blanchemaison។ អ្នកប្រវត្តិសាស្ត្រ Alain Ruscio បានបំភ្លឺសភាព
ការណ៍ប្រវត្តិសាស្ត្រមុនយុទ្ធនាការ Dien Bien Phu តួនាទីដ៏សែនសំខាន់របស់នាយឧត្តមសេនីយ៍ Vo Nguyen Giap និងអត្ថន័យរបស់ជ័យជំនះ Dien Bien Phu ។ តាមលោក ថា បរាជ័យនៅ Dien Bien Phu ជាលទ្ធផលចុងក្រោយនៃការគិតគូ យុទ្ធសាស្ត្រខុសឆ្គង់របស់អានានិគមនិយមបារាំង ក្នុងពេលវាយតំលៃអំពីកម្លាំង ខ្លាំងរបស់ប្រទេសជាតិមួយ ប្តេជ្ញាចិត្តក្រោកឈរឡើងការពារឯករាជ្យ សេរីភាពនៃ មាតុប្រទេស។ អតីតឯកអគ្គរដ្ឋទូតClaude Blanchemaison បានរំលឹកឡើងវិញនូវ អនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅវៀតណាម។ បណ្ដាដំណាងក៏បានស្ដីពីការអភិវឌ្ឍន៍របស់វៀតណាម ក្នុងរយៈ ពេលប៉ុន្មានឆ្នាំ បន្ទាប់ពីសង្គ្រាម និងទំនាក់ទំនងសហប្រតិបត្តិការដ៍ល្អប្រសើរវាងប្រទេសទាំងពីរ
ក្នុងរយៈពេលកន្លងទៅ៕