ជំនួបពិភាគ្សា“ជួបប្រាស្រ័យអាមេរិក” រួមចំណែកនាំទំនាក់ទំនងវៀតណាមអាមេរិកកាន់តែស៊ីជម្រៅ
(VOVworld)- ជំនួបពិភាគ្សា “ជួបប្រាស្រ័យអាមេរិក” ដែលបានប្រព្រឹត្តទៅនៅទី
ក្រុងហាណូយ នារសៀលថ្ងៃទី២៣មិនា។ ថ្លែងមតិក្នុងជំនួបនេះ ប្រធានគណៈ កម្មាធិការប្រជាជនទីក្រុងហាណូយ លោក Nguyen Duc Chung អនុរដ្ឋមន្ត្រីក្រ
សួងការបរទេសលោក Le Hoai Trung និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀត
ណាម លោក Ted Osius បានវាយតម្លៃខ្ពស់ចំពោះគោលគំនិតរៀបចំជំនួបពិភាគ្សា
នេះ នឹងចាត់ទុកនេះជាឱកាសសម្រាប់ភាគីទាំងពីរស្វែងរក ជួបប្រា ស្រ័យនិងសហ
ប្រតិបត្តិការ ព្រមទាំងសម្តែងក្តីសោមនស្សរីករាយចំពោះការ រីកចំរើនយ៉ាងល្អប្រ
សើរលើគ្រប់វិស័យរវាងវៀតណាមជាមួយអាមេរិកនាពេល កន្លងទៅ។នៅទីនេះ
លោកLe Hoai Trung មានបំណងថា ដៃគូអាមេរិកដែល មានវត្តមាននៅក្នុងជំនួប
នេះ នឹងបន្តធ្វើជាកាតាលិកដើម្បីលើរដ្ឋអំណាចនិងរដ្ឋសភា អាមេរិកឲ្យបង្កលក្ខណៈ
ងាយស្រួលសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី លប់ ចោលរាល់របាំងសេដ្ឋកិច្ច
ចំពោះផលិតផលកសិកម្មរបស់វៀតណាមបង្កលក្ខណៈសម្រាប់អង្គភាពអាជីវកម្ម
វៀតណាមចូលរួមខ្សែចង្វាក់ផលិតកម្មសកលដែលអាមេរិកមានប្រៀបខ្លាំង។ ក្រសួងការបរទេសវៀតណាមក៏មាន បំណងថា តាមរយៈជំនួបនេះ នឹងជួយឲ្យភាគី
ទាំងពីរផ្សារភ្ជាប់ដើម្បីកិច្ចសហ ប្រតិបត្តិការមានផលប្រយោជន៍រួម នាំមកលទ្ធ
ផលជាក់ស្តែង៕