ជំនួបមិត្តភាពវៀតណាម - ឡាវ

(VOVWORLD) -នាថ្ងៃទី ១១ មីនា នៅទីក្រុងហាណូយ មជ្ឈិម សមាគមមិត្តភាពវៀតណាម - ឡាវ បានរៀបចំជំនួបមិត្តភាពវៀតណាម - ឡាវ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាមឆ្នាំច-សំរឹទ្ធស័ក ២០១៨ និង អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី Bunpimay  នៃប្រជាជន ឡាវ។
ជំនួបមិត្តភាពវៀតណាម - ឡាវ - ảnh 1                                                  ជំនួបមិត្តភាពវៀតណាម - ឡាវ

ថ្លែងមតិក្នុងជំនួបនេះ ប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - ឡាវ លោក Tran Van Tuy បានជូនពរដល់កម្មាភិបាល និងបុគ្គលិកទាំងអស់នៅស្ថានទូតឡាវ និងនិស្សិតឡាវនៅ វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី Bunpimay នេះ (ដែលនឹងប្រព្រឹត្តទៅនៅពាក់កណ្តាល ខែមេសា ឆ្នាំ២០១៨) ។

លោក Tran Van Tuy បានឲ្យដឹងថា ឆ្នាំ ២០១៧ ជាឆ្នាំដ៏មាន អត្ថន័យនៃប្រទេសទាំងពីរ ដែលជាឆ្នាំសាមគ្គី និងមិត្តភាពវៀតណាម-ឡាវ និង ឡាវ-វៀតណាមដោយមានសកម្មភាពជាច្រើន បានរៀបចំឡើងនៅប្រទេសទាំងពីរ។ គួរឲ្យ កត់សម្គល់គឺមិទ្ទីញរំលឹកខួបលើកទី ៤០ នៃការចុះ ហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ (ថ្ងៃទី ១៨ កក្កដា ១៩៧៧ - ថ្ងៃទី១៨ កក្កដា ២០១៧) និង ខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-ឡាវ (ថ្ងៃទី៥ ខែកញ្ញាឆ្នាំ១៩៦២ /ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧) ដែលបានប្រារព្ធឡើង ត្រូវពេលដូចគ្នានៅប្រទេសទាំងពីរ ក្នុងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៧៕



ប្រតិកម្មទៅវិញ

ផ្សេងៗ